ព័ត៌មានជាតិ
លោក តូច ប៉ូលីវ៉ា ៖ កូនខ្មែរក៏មានសិទ្ធិធ្វើសាក្សីបង្ហាញទៅអន្តរជាតិពីការបោះឆ្នោតដោយយុត្តិធម៌ដែរ
កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ។ គណៈកម្មការជាតិរៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តស្វាយរៀងចូលរួមសង្កេតការណ៍ក្នុងដំណើរការនៃការបោះឆ្នោតនេះ ។ ការណ៍នេះ ធ្វើឲ្យលោក តូច ប៉ូលីវ៉ា ប្រធានគ្រប់គ្រងអ្នកសង្កេតការណ៍ ស.ស.យ.ក ប្រចាំខេត្តស្វាយរៀងបានលើកឡើងថា កូនខ្មែរក៏មានសិទ្ធិធ្វើសាក្សីបង្ហាញទៅអន្តរជាតិនៅក្នុងការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌។

លោក តូច ប៉ូលីវ៉ា អនុប្រធាន ស.ស.យ.ក ប្រចាំខេត្តស្វាយរៀង និងជាប្រធានគ្រប់គ្រងអ្នកសង្កេតការណ៍ ស.ស.យ.ក ប្រចាំខេត្តស្វាយរៀង បានប្រាប់«កម្ពុជាថ្មី»ថា អ្នកសង្កេតការណ៍របស់ ស.ស.យ.ក ប្រចាំខេត្តស្វាយរៀងមានចំនួនប្រមាណជាង៣ពាន់នាក់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ ចំនួននេះ គឺជាចំនួនមួយដ៏ច្រើនដែលគ្មានអង្គការ ឬសមាគមណា ដែលអាចរៀបចំបានចំនួនច្រើនបែបនេះឡើយ។ លោកថា ស.ស.យ.ក បានយកចិត្តទុកដាក់ខ្លាំងទៅលើការបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តសង្កេតការណ៍របស់ខ្លួន ដើម្បីឱ្យពួកគេមានការយល់ដឹងកាន់តែច្បាស់ រាប់ចាប់តាំងពីមុនពេលបោះឆ្នោតរហូតដល់បញ្ចប់នៃការរាប់សន្លឹកបោះឆ្នោត ដើម្បីធានាឲ្យបាននូវតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។

សម្រាប់លោក តូច ប៉ូលីវ៉ា ការចូលរួមសង្កេតការណ៍ មិនមែនធ្វើដើម្បីតែស.ស.យ.ក នោះទេ ពោល គឺដើម្បីជាតិទាំងមួល ព្រោះនៅពេលដែលអ្នកសង្កេតការណ៍បានឃើញសភាពជាក់ស្ដែង បានឃើញដំណើរការប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ ពួកគាត់ នឹងនិយាយប្រាប់ថា ការបោះឆ្នោតនេះ ធ្វើទៅដោយគ្មានការបង្ខិតបង្ខំ ការកៀបសង្កត់ ហើយមានយុត្តិធម៌។ យុវជនស្ម័គ្រចិត្តរបស់ ស.ស.យ.ក នឹងទៅឈរនៅការិយាល័យបោះឆ្នោតដោយផ្ទាល់ និងសង្កេតមើលទិដ្ឋភាព ហើយហ៊ានអះអាងថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយត្រឹមត្រូវ ដូចដែល គ.ជ.ប បានរៀបចំទៅតាមច្បាប់កំណត់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ មិថុនា ២០២២។ យោងតាមគ.ជ.ប ចំនួនអ្នកចុះឈ្មោះបោះឆ្នោតមានចំនួន ៩,០២៥,៦៨១នាក់ ស្រី ៤,៩០៤,៨៣២ នាក់៕
ដោយ៖ សេម វាសនា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ