Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកំពង់ចាម សហការជាមួយអង្គការដៃគូប្រមូលសំរាមតាមសួនច្បារមាត់ច្រាំងទន្លេមេគង្គ

បានផុស

នៅ

ដើម្បីចូលរួមកាត់បន្ថយសំរាមប្លាស្ទិកនៅតាមច្រាំងទន្លេ និងក្នុងប្រភពទឹកអាជ្ញាធរក្រុងកំពង់ចាម សហការជាមួយមន្ទីរបរិស្ថានខេត្ត និងអង្គការអប់រំបរិស្ថាន និងកែច្នៃសំរាម (COMPOSTED) ក្រោមជំនួយឧបត្ថម្ភពីអង្គការ One Earth-One Ocean (OEOO) ប្រចាំប្រទេសអាល្លឺម៉ង់ បានបើកយុទ្ធនាការប្រមូលសម្រាមតាមសួនច្បារមាត់ច្រាំងទន្លេមេគង្គ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ស៊ាន បុប្ផាផល តំណាងឲ្យនាយកប្រតិបត្តិអង្គការ COMPOSTED បានឲ្យដឹងថា អង្គការ OEOO បាននឹងកំពុងឣនុវត្តគម្រោងសម្អាតសំរាមប្លាស្ទិកក្នុងក្រុងកំពង់ចាម ដើម្បីលុបបំបាត់ការបោះចោលសំរាមចូលទៅក្នុងប្រភពទឹក ពោល គឺកាត់បន្ថយការបំពុលនៃសំរាមទៅលើជីវចម្រុះក្នុងទឹកទន្លេ និងលើកកម្ពស់សោភ័ណភាពក្រុង។ កញ្ញា បានបន្ថែមទៀតថា ក្នុងមួយថ្ងៃៗ ក្រុមការងារដែលមានសមាជិកសរុប ៦នាក់ ឣាចប្រមូលបានសំរាមចន្លោះពី ១៧០ ទៅ ២០០គីឡូក្រាម ទាំងនៅក្នុងទឹក និងលើគោក។ សំរាមដែលប្រមូលបាន ត្រូវបែងចែកទៅតាមប្រភេទនីមួយៗ សម្រាប់កែច្នៃបន្ត ពោល គឺមិនបានយកទៅចោលនៅទីលានចាក់សំរាមទាំង ១០០% នោះទេ។ 

ដោយឡែក លោក ហាន លីណា អភិបាលរងក្រុងកំពង់ចាម បានបញ្ជាក់ដែរថា កាកសំណល់ថង់ប្លាស្ទិក និងសំរាមនៅលើសួនច្បារមាត់ទន្លេនេះ មានការធ្លាក់ចុះច្រើននៅពេលអាជ្ញាធរណែនាំផ្សព្វផ្សាយពីផលប៉ះពាល់នៃសំរាម។ មិនតែប៉ុណ្ណោះ អាជ្ញាធរក្រុងកំពង់ចាម បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅទីតាំងមួយចំនួនដែលតែងតែមានការចោលសំរាមពាសវាលពាសកាល។

ជាក់ស្ដែងនៅក្នុងសប្តាហ៍នេះ អាជ្ញាធរក្រុងកំពង់ចាម សហការជាមួយមន្ទីរបរិស្ថានខេត្ត ឣង្គការដៃគូ COMPOSTED ក៏ដូចជា ឣង្គការ OEOO និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដូចជា ការិយាល័យបរិស្ថានក្រុង សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពង់ចាម  អាជ្ញាធរភូមិសង្កាត់  កម្មករអនាម័យក្រុង យុវជនមកពីសាលាសីហនុ ក្លឹបយុវជន AYV-Cam ព្រះតេជគុណវត្តដីដុះ  អនុប្រធានការិយាល័យនីតិកម្ម  និងសម្រុះសម្រួលវិវាទមូលដ្ឋាន ក្រុងកំពង់ចាម និងក្រុមការងារ កម្មវិធី តាមដានសំរាម របស់  USAID សរុបទាំងឣស់ចំនួន ៧០ឣង្គ/រូប ដើម្បីជាសារបង្ហាញដល់សាធារណៈជនក្នុងការបញ្ឈប់ការបោះចោលសំរាមទៅក្នុងច្រាំងទន្លេ ក៏ដូចជាប្រភពទឹក៕

ដោយ ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​កំពត បញ្ជុនយុវជន១.៥​លាន​ចុះ​ហាត់​ការ​នៅ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ដកស្រង់​ជំនាញ​ជាក់ស្តែង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ចាប់ផ្ដើមផលិតស្មាតហ្វូនជាមួយសមត្ថភាពកំពូលប្រឆាំងការលេចធ្លាយទិន្នន័យ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទូរទស្សន៍ ថៃ ត្រៀមដាក់ដំណើរការអ្នកផ្សាយព័ត៌មាន AI មួយរូបទៀត (មានវីដេអូ)

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ បណ្ដុះបណ្ដាល ស្ដីពី ការអនុវត្តប្រព័ន្ធការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ បេក្ខជនប្រឡងចូលគ្រូបង្រៀនអនុវិទ្យាល័យមាន​សមត្ថភាពលើសគេ នឹងក្លាយជាមន្ត្រីរាជការស៊ីវិលដ៏មានគុណភាពរបស់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម