កីឡា
វិញ្ញាសាឃីកបុកស៊ីងព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជាឈ្នះ ១ និងចាញ់ ៣ ប្រកួតម្សិលមិញ
ប្រភេទកីឡាចំនួន ២ របស់ក្រុមកម្ពុជាដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាមសម្រាប់ការប្រកួតកាលពីម្សិលមិញ បានបញ្ចប់ដោយធ្វើពុំសូវបានល្អឡើយ។
វិញ្ញាសាកីឡាឃីកបុកស៊ីងវិញ កីឡាករ-កីឡាការិនីកម្ពុជា លទ្ធផល ចាញ់ ៣ ឈ្នះ ១។ ពោលគឺកីឡាករ ខាំ ខ្លានាង បានចាញ់ពិន្ទុកីឡាករម៉ាឡេស៊ី Masdor Mohammad Rifdean លើវិញ្ញាសាទម្ងន់ ៥១គីឡូក្រាម។ បន្ទាប់មកកីឡាការិនី ទូច ចាន់វត្តី ក៏ខកខានឡើងវគ្គបន្ដដូចគ្នា បន្ទាប់ពីចាញ់ពិន្ទុកីឡាការិនីថៃ Namrak Surachada លើវិញ្ញាសាទម្ងន់ ៥៦គីឡូក្រាម។ ប៉ុន្តែចូលដល់គូទី៣ កីឡាករ ឈឿង ល្វៃ បានរកជ័យជម្នះឱ្យកម្ពុជា ក្រោយយកឈ្នះកីឡាករសិង្ហបុរី Nazri Bin Sutari Muhammad ដោយពិន្ទុ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កក់មេដាយសំរឹទ្ធ លើវិញ្ញាសា ៧១គីឡូក្រាម។ ចុងក្រោយកីឡាករ ឈុត សេរីវ៉ាន់ថង បានចាញ់ពិន្ទុកីឡាករម្ចាស់ផ្ទះវៀតណាម Nguyen Quang Huy លើវិញ្ញាសា ៦០គីឡូក្រាម។

ដោយឡែកប្រភេទកីឡាបាល់ទាត់ វិញ្ញាសានារីកម្ពុជា បានរងបរាជ័យក្រោមថ្វីជើង ក្រុមនារីហ្វីលីពីន ដោយលទ្ធផល ៥-០។ ក្នុងការប្រកួតហ្វីលីពីន ដែលគេស្គាល់ថាជាក្រុមត្រូវលេងបាល់ទាត់នារិពិភពលោកនៅឆ្នាំក្រោយនោះ បានគៀបសង្កត់ក្រុមនារីកម្ពុជា ដោយព្យាយាមរកគ្រាប់បាល់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន គឺជាគោលដៅក្នុងការប្រកួត។ ប៉ុន្តែយ៉ាងណាមិញ នៅវគ្គទី១ គេអាចរកបានត្រឹមតែ ១គ្រាប់ប៉ុណ្ណោះនៅនាទី២៧។
វគ្គទី២ ហ្វីលីពីន នៅតែបង្ហាញភាពរឹងមាំរបស់ខ្លួននាមជាក្រុមខ្លាំង ដោយព្យាយាមរកគ្រាប់បាល់ម្ដងហើយម្ដងទៀត ប៉ុន្តែពន្យាពេលដល់នាទី៦៤ ទើបអាចរកគ្រាប់បាល់ទី២ បានសម្រេច និងជាបន្តបន្ទាប់រកគ្រាប់បាល់ទី៣ ទី៤ និងទី៥ បាននៅនាទី៦៨, ៧៦, ៨០ ធ្វើឲ្យលទ្ធផលបញ្ចប់ជាផ្លូវការ ហ្វីលីពីន ឈ្នះ កម្ពុជា ៥-០។

លើវិញ្ញាសាប្រកួតកីឡាចែវទូក ក្រុមកម្ពុជាធ្វើពុំបានល្អឡើយ ដោយស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយ ទាំងពីរវិញ្ញាសា ពោលគឺប្រកួតផ្នែកបុរសពីរនាក់ចម្ងាយ ២០០០ម ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម ៥ក្រុម ស្របពេលប្រកួតផ្នែកបុរស បួននាក់ កម្រិតស្រាលចម្ងាយ ២០០០ម ក៏ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម ៥ក្រុមដូចគ្នា។
យ៉ាងណាមិញ កាលពីម្សិលមិញកម្ពុជាធ្វើបានល្អលើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស (អាយុក្រោម ២៣ឆ្នាំ) ដែលបានឈ្នះ ឡាវ ៤-១៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន