ព័ត៌មានជាតិ
ព្រះនាងតូច ជេន ណា យាងជាអធិបតីភាព ក្នុងពិធីសម្ពោធហាងថ្មីរបស់ PAPA JOHN’S PIZZA
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ព្រះនាងតូច នរោត្តម ជេនណា បានយាងជាអធិបតីភាព ក្នុងពិធីសម្ពោធហាងថ្មីរបស់ PAPA JOHN’S PIZZA សាខាបុរីប៉េងហួត បឹងស្នោ ដែលមានទីតាំងនៅ ភីអេច យូរ៉ូផាក។ ក្នុងកម្មវិធីនេះ ព្រះនាងក៏បានផ្តល់កិត្តិយស ក្នុងការសម្តែងទេពកោស្យសិល្បៈផងដែរ។

ព្រះនាងតូច ជេនណា ជាទូតសុឆន្ទៈរបស់ហាង PAPA JOHN’S PIZZA។ ដោយសារតែមានការគាំទ្រលើរសជាតិដ៏ឆ្ងាញ់ពិសាពីសំណាក់អតិថិជន បានធ្វើឲ្យហាង PAPA JOHN’S PIZZA សម្រេចបើកដំណើរការជាផ្លូវការនូវសាខាទី ៧ របស់ខ្លួនខាងលើនេះ។

នាយកប្រតិបត្តិរបស់ហាង PAPA JOHN’S PIZZA លោក Peter Xu បានមានប្រសាសន៍ថា លោកនឹងបើកសាខាទាំងអស់ យ៉ាងហោចណាស់ ១៥ ទីតាំងក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កភាពងាយស្រាយដល់អតិថិជន ក្នុងការទិញ និងទទួលទាននូវភីហ្សាដ៏មានឱជារស។

ក្នុងថ្ងៃសម្ពោធ លោកស្រី Lauren Higgins តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសចូលរួមអបអរសាទរ ព្រមទាំងអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូ រួមជាមួយព្រះនាងតូច ជេនណា ផងដែរ។ ក្នុងកម្មវិធីនេះ ព្រះនាងតូច ជេនណា បានផ្តល់កិត្តិយសច្រៀងចម្រៀងមួយបទជូនភ្ញៀវកិត្តិយសស្តាប់កម្សាន្ត ដោយបានឆ្លុះបញ្ចាំងឲ្យឃើញនូវទេពកោសល្យសិល្បៈរបស់ព្រះរាជវង្សានុវង្ស។

សូមជម្រាបថា ហាង PAPA JOHN’S PIZZA បានចូលមកព្រះរាជាណាចក្រកម្ពុជា ដោយនាំយកមកនូវគ្រឿងទេសពីប្រភពដើមពិតៗ។ ផ្លែប៉េងប៉ោះមានប្រភពដើមមកពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក អូលីវខ្មៅនាំចូលពីប្រទេសអេស្ប៉ាញ ឈីសនាំចូលពី Mozzarella សាច់ម្សៅផលិតពីទឹកបរិសុទ្ធ និងស្រូវសាលីនិទាឃៈរដូវ ដែលធានាបាននូវភាពស្រស់ គុណភាពនិងរសជាតិដែលមិនអាចបំភ្លេចបាន៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ