Connect with us

ព័ត៌មានជាតិ

បាល់ទះ​ក្នុង​សាល​កម្ពុជា ឡើង​វគ្គពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ ស៊ីហ្គេម ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ក្នុង​សាល​កម្ពុជា បាន​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម បើ​ទោះ​ទើប​ប្រកួត​បាន ១​ប្រកួត​។

បាន​ឡើង​វគ្គ​នេះ​ដោយសារ ក្រុម​រួម​ពូ​ល​ដែល​មាន ៣​ក្រុម​មួយ​នេះ ជម្រើសជាតិ​ថៃ បាន​ប្រកួត​ឈ្នះ ជម្រើសជាតិ​ហ្វីលីពីន ៣-០ ក្នុង​ពូ​ល B ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា នេះ ហើយ​គេ​ក៏​ទើបតែ​ចាញ់​កម្ពុជា កាលពី​ប្រកួត​បើកឆាក​ដូចគ្នា ដែល​បានសេចក្ដីថា​ត្រូវ​ជ្រុះ​ចេញ​ដោយ​ស្វ​យ​ប្រវត្តិ ទោះ​ប្រកួត​ក្រោយ​កម្ពុជា ចាញ់​ថៃ​ក៏ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រំ​ឮ​ក​ទៅ​ការប្រកួត​កាលពី​កម្ពុជា យកឈ្នះ ហ្វីលីពីន ពោល​គឺ​សិត​ទី​១ កម្ពុជា ឈ្នះ ២១-២៥ សិត​ទី​២ ហ្វីលីពីន បាន​យកឈ្នះ​វិញ ២៦-២៤ លុះ​ចូលដល់​សិត​ទី​៣ កម្ពុជា បាន​វាយបក​យកឈ្នះ​វិញ ៣០-២៨ និង​សិត​ទី​៤ កាត់សេចក្ដី​ដោយ​ឈ្នះ​ពិន្ទុ ២៧-២៩​។ នេះ​គឺជា​ការ​ឈ្នះ​លើ​ក្រុម​ម្ចាស់​មេដាយប្រាក់​កាលពី​ឆ្នាំ​២០១៩ ដ្បិត​ពេលនោះ​កម្ពុជា បាន​រង​បរាជ័យ ដល់​ទៅ ៣​សិត​ទល់​០ ពេល​គេ​ធ្វើជា​ម្ចាស់ផ្ទះ​។

ចំពោះ​ប្រកួត​បន្ទាប់ ក្រុម​បាល់ទះ​ជម្រើសជាតិ​ក្នុង​សាល​កម្ពុជា នឹងត្រូវ​ជួប​ជាមួយ ក្រុម​បាល់ទះ​ជម្រើសជាតិ​ក្នុង​សាល​ថៃ នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ នៅវេលា​ម៉ោង ១១​ថ្ងៃត្រង៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម