Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងបទល្មើសសត្វព្រៃខុសច្បាប់

បានផុស

នៅ

សត្វសស្លាបកំរស្ទើរដាច់ពូជ និងសំណាកសត្វមួយចំនួន ត្រូវបានកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថស្រុកភ្នំស្រួច ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ក្រាបសត្វព្រៃខុសច្បាប់នេះ បានប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ចំណុចផ្ទះរបស់ឈ្មោះ ចាន់ ប៊ុនថុន ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតក្នុងភូមិពាមអន្ទង់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ដោយមានការសម្របសម្រួលនិតិវិធីដោយ លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ។

យោងតាមលិខិតត្រួតពិនិត្យ និងឆែកឆេររបស់លោកព្រះរាជអាជ្ញារង ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានប្រទះឃើញ និងដកហូតសម្ភារះរួមមានដូចខាងក្រោម៖

១- កូនក្ងោករស់ ចំនួន ០៥ក្បាល

២- ព្វាំងរស់ ចំនួន ០៨ក្បាល

៣- សេកសោមរស់ ចំនួន ០២ក្បាល

៤- សេកអាត់រស់ ចំនួន ០១ក្បាល

៥- ក្តាន់ញ៉ៃងរស់ ចំនួន ០៦ក្បាល

៦- រអាតត្នោតរស់ ចំនួន ០១ក្បាល

៧- អកព្រៃច្រើនពណ៌រស់ចំនួន ០៤ក្បាល

៨- ស្ទាំងលលករស់ ចំនួន ០១ក្បាល

៩- ក្បាលកេងកងធំក្រៀម ចំនួន ០២ក្បាល

១០- ក្រញាំជើងកេងកងធំក្រៀម ចំនួន០១គូរ ។

បច្ចុប្បន្នជនពាក់ពន្ធ័ខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ដើម្បីបន្តនិតិវិធីសាកសួរ និងកសាងសំណុំរឿងតាមផ្លូវច្បាប់ ។ ចំណែកសត្វព្រៃរស់ទាំងអស់ និងសំណាកត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៤ នាទីutes មុន

​ទ្រព្យសម្បត្តិរួម​រវាង Selena និង Benny ពេល​រៀបការ​រួច អាចមាន​ដល់ ១.៣៥ ពាន់​លានដុល្លារ

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ប្រាប់ក្រុមការងារស្ថានីយជញ្ជីងអចល័ត ត្រូវអនុវត្តតួនាទីពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ឱ្យបានម៉ឺងម៉ាត់

ជីវិតកម្សាន្ដ១ ម៉ោង មុន

​លេចឮថា អ្នកច្នៃម៉ូដ​​​ម្នាក់​​ជាអ្នកគាំទ្រ​ សាន់ឆាយ បាន​បដិសេធរចនា​ឈុត​រៀបការ​ឲ្យភរិយាក្រោយ របស់ Wang Xiaofei

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅអធិការវត្ត ព្រះឥន្ទសិរីវង្សតាត វិបុល៖ ចង់ឱ្យវត្តវាំងចាស់អាយុកាល១៧១ឆ្នាំ ក្លាយជាអារាមទេសចរណ៍ប្រវត្តិសាស្ត្រ

ជីវិតកម្សាន្ដ២ ម៉ោង មុន

កត្តា​គន្លឹះ​៥យ៉ាង​ ដែល Lisa អាចនាំទុរេន និងផ្លែឈើថៃឱ្យល្បី​លើ​ទីផ្សារពិភពលោក

សន្តិសុខសង្គម៦ ម៉ោង មុន

Update៖ ក្មេងស្រីដែលប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកសាលារៀន មានស្រុកកំណើតនៅស្រុកពញាឮ ខេត្តកណ្តាល

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆេះផ្ទះ៨ខ្នង និង​តូបជួល​ផ្សារ​ពាក់ស្បែក១៦តូប ខូច​ខាត​អស់​ទាំង​ស្រុង

សន្តិសុខសង្គម៨ ម៉ោង មុន

បឋម៖ សង្ស័យករណីរំលោភសម្លាប់ ក្មេងស្រីវ័យ​១៥​ម្នាក់ត្រូវគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទប់ទឹកសាលារៀន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​តួលេខចុងក្រោយ មីយ៉ាន់​ម៉ា​​មាន​អ្នកស្លាប់​​៣៧២៨​នាក់ និង​បាត់ខ្លួន៧៩នាក់ ខណៈការរុករក​នៅបន្ត​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ប្រកាសគម្រោងផលិត ខែលការពារមីស៊ីល «Golden Dome» អស្ចារ្យបំផុតលើលោក

Sokha Hotels

ព័ត៌មានពេញនិយម