ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់កម្ទេចក្បួនដឹកអាវុធខ្នាតធំរបស់លោកខាងលិចទៅកាន់ អ៊ុយក្រែន
ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់កម្ទេចក្បួនដឹកជញ្ជូនអាវុធដ៏ធំដែលផ្គត់ផ្គង់ដោយលោកខាងលិចនៅភាគពាយព្យនៃប្រទេសអ៊ុយក្រែន ។

ក្រសួងបាននិយាយថា “កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ Kalibr ដែលដាក់ពង្រាយនៅសមុទ្របានកម្ទេចគ្រឿងសព្វាវុធ និងឧបករណ៍យោធាដ៏ធំមួយនៅជិតស្ថានីយ៍រថភ្លើង Malin ក្នុងតំបន់ Zhytomyr ដែលបញ្ជូនឲ្យអ៊ុយក្រែនពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក Vladimir Putin ចាត់ទុកជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេលជិត ៣ ខែហើយ បន្ទាប់ពីការវាយលុករបស់ទីក្រុងមូស្គូលើទីក្រុងកៀវផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោក Zelensky ថា មានតែវិធីសាស្ត្រមួយនេះប៉ុណ្ណោះអាចបញ្ចប់សង្គ្រាម អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


