សេដ្ឋកិច្ច
អ្នកស្រី ឡាច យង់ ចម្រាញ់រុក្ខជាតិផ្ចាក់ធ្វើប្រេងក្នុងមួយលីត្រតម្លៃ ១០ម៉ឺនរៀល
ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងប្រមាណ ៥គ្រួសារ បានងាកមកប្រកបមុខរបរចម្រាញ់ប្រេងផ្ចាក់ ពីរុក្ខជាតិស្លឹកផ្ចាក់ ធ្វើជាប្រេងលក់ ដើម្បីផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីធ្វើស្រែចម្ការរួច។

អ្នកស្រី ឡាច យង់ អាយុ៧០ឆ្នាំ រស់នៅភូមិត្រោក ឃុំខ្សែត្រ ប្រកបមុខរបរនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ។ អ្នកស្រី បានឱ្យដឹងថា គ្រួសាររបស់អ្នកស្រីក្រោយពីធ្វើស្រែចម្ការរួចនោះមានមុខរបរមួយទៀត គឺចម្រាញ់ប្រេងផ្ចាក់ ដើម្បីផលិតយកប្រេងលក់ ដោយមានឈ្មួញមកទិញដល់ផ្ទះ ឬដឹកយកទៅលក់ផ្ទាល់ ក្នុងមួយថ្ងៃៗ អាចផលិតបានប្រេងចាប់ពី ២លីត្រ ទៅ៣លីត្រ និងក្នុងមួយលីត្រលក់បានតម្លៃ១០ម៉ឺនរៀល។

អ្នកស្រី បានបន្ថែមទៀតថា ចំណេះដឹងក្នុងការចម្រាញ់ផ្ចាក់នេះ គឺរៀនតៗគ្នា។ ចំណែកវត្ថុធាតុដើម អ្នកស្រី ឡាច យង់ បានម៉ៅចម្ការផ្ចាក់ពីអ្នកភូមិ ក្នុងតម្លៃមួយហិកតា ៤០ម៉ឺនទៅ ៥០ម៉ឺនរៀល ដើម្បីយកមកចម្រាញ់ជាប្រេង។

អ្នកស្រី យង់ ថ្លែងដូច្នេះថា« ដើមផ្ចាក់នេះមិនពិបាករកនោះទេ ដោយវាដុះតាមវាលស្រែ គ្រាន់ថាបើវាដុះលើដីគេ យើងត្រូវទិញពីគេ ឬសុំគេកាប់យកទៅ ចម្រាញ់តែប៉ុណ្ណោះ កាលពីមុនការចម្រាញ់ ស្លឹកផ្ចាក់នេះ ពុំសូវត្រូវប៉ាន់ទេ តែមកដល់បច្ចុប្បន្ននេះ គឺមានតម្លៃខ្ពស់ គួរសមដែលធ្វើ ឱ្យប្រជាពលរដ្ឋក្នុងភូមិមានលទ្ធភាព គ្រប់គ្រាន់ក្នុងការផលិតប្រេងផ្ចាក់នេះ»។
បើតាមអ្នកស្រី ឡាច យង់ ប្រេងដែលចម្រាញ់ចេញពីដើម និងស្លឹកផ្ចាក់ គឺធ្វើជាឱសថ ប្រេងខ្យល់ និងប្រេងរិត ជាដើម។ រុក្ខជាតិនេះ មិនសូវមានអ្នកស្គាល់នោះទេ គឺភាគច្រើនមានដុះនៅខេត្តស្វាយរៀង និងព្រៃវែង៕ ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


