កីឡា
U-17 និង U-20 កម្ពុជា បញ្ចប់ការចាប់ពូលវគ្គជម្រុះពានរង្វាន់ជើងឯកយុវជនទ្វីបអាស៊ី
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៧ ឆ្នាំ នឹងត្រូវស្ថិតនៅពូល G នៃវគ្គជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម ១៧ ឆ្នាំ (AFC U-17 Asian Cup 2023 Qualifiers) សម្រាប់ឆ្នាំ ២០២៣ ខណៈក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២០ ឆ្នាំ នឹងត្រូវស្ថិតនៅពូល I នៃវគ្គជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម ២០ ឆ្នាំ (AFC U-20 Asian Cup 2023 Qualifiers) សម្រាប់ឆ្នាំ ២០២៣ ដូចគ្នា។
យោងតាមលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល ដែលបានធ្វើឡើងនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ នេះ U-17 កម្ពុជា ស្ថិតនៅពូល G នេះជាមួយម្ចាស់ផ្ទះអូស្ត្រាលី, ចិន និងកោះម៉ារីណាខាងជើង។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅទឹកដីកណ្ដាល ហើយចាប់ផ្ដើមប្រកួតពីថ្ងៃទី០១-០៩ ខែតុលា ឆ្នាំ ២០២២។
ដោយឡែក U-20 កម្ពុជា វិញ ស្ថិតនៅពូល I ជាមួយម្ចាស់ផ្ទះតាជីគីស្ថាន, លីបង់ និងសិង្ហបុរី។ ការប្រកួតគ្រោងនឹងធ្វើឡើងនៅទឹកដីកណ្ដាល ហើយចាប់ផ្ដើមប្រកួតពីថ្ងៃទី ១០-១៨ ខែកញ្ញា ឆ្នាំ ២០២២។
ដើម្បីឱ្យក្រុមយុវជនទាំងពីររបស់កម្ពុជា អាចឡើងទៅវគ្គបន្ត លុះត្រាតែឈរនៅកំពូលតារាងប្រចាំពូលរៀងៗខ្លួន ឬក៏យ៉ាងហោចណាស់ត្រូវឈរនៅលេខ២ ប្រចាំពូល ដើម្បីយកទៅប្រៀបធៀបជាមួយ ៩ ពូលផ្សេងទៀត ដែលមានពិន្ទុលើសគេ ៥ក្រុមប៉ុណ្ណោះទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០២៣ ដោយពាន U-17 ធ្វើនៅប្រទេសបារ៉ែន និងពាន U-20 ធ្វើនៅប្រទេសអ៊ូសបីគីស្ថាន។
គួររំឮកថា ដើមឡើយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចមិនបញ្ជូនក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ និងអាយុក្រោម ២០ ឆ្នាំ ទៅចូលព្រឹត្តិការណ៍ជម្រុះជើងឯកយុវជនប្រចាំទ្វីបអាស៊ី ប្រភេទអាយុក្រោម ១៧ឆ្នាំ និងប្រភេទអាយុក្រោម ២០ ឆ្នាំ សម្រាប់ឆ្នាំ ២០២៣ ឡើយ។ ចំពោះមូលហេតុ គឺត្រូវបានទម្លាយឱ្យដឹងថា ដោយសារបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែក្រោយមកនៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏សម្រេចបញ្ជូនក្រុមទាំង ២ ទៅចូលរួមវិញផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ