ព័ត៌មានជាតិ
អគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋនៅភូមិឫស្សីស្រស់សង្កាត់និរោធដោយពុំទាន់ដឹងមូលហេតុ
ភ្នំពេញ ៖ ផ្ទះមួយខ្នង ដែលមានបន្ទប់ជួលរហូតដល់ទៅ៥បានរងគ្រោះដោយអគ្គិភ័យបំផ្លាញអស់ក្នុងនោះក៏មានស្ត្រីម្នាក់រលាគភ្លើងទៀតផង។

យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅ វេលាម៉ោង៦នឹង៤៥នាទីយប់ថ្ងៃទី៣១ខែឧសភានៅចំណុចផ្ទះគ្មានលេខភូមិឬស្សីស្រស់ សង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

លោកគុយ គឹមហ៊ាង បានបញ្ជាក់ទៀតថាតាមសន្ទុះនៃការឆេះគឺខ្លាំងក្លាណាស់ប៉ុន្តែត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចចម្រុះចុះទៅជួយទាន់ពេលបង្កឲ្យឆេះផ្ទះមួយខ្នងមានបន្ទប់ជួលចំនួន៥នឹងរងរបួសស្ត្រីម្នាក់ទៀតផង។ ហើយក្នុងនោះក៏មានវត្តមានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅរួមនឹងលោកអភិបាលរង២រូបទៀតចុះទៅអន្តរាគមន៍នឹងបញ្ជារួមនៅទីតាំងកើតហេតុ។

ហើយទំហំនៃការឆេះនេះគឺមិនទាន់បានបូកសរុបនៅឡើយទេ។ នឹងជាសំណាងណាស់ដែលពុំបង្កឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋក្បែរខាង៕
ដោយ ៖ នរា




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


