Connect with us

ព័ត៌មានជាតិ

ក្រសួង​បង្គាប់​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ចាក់ដីលុប​ស្ទឹងក្រាំងពន្លៃ និង​ស្ដារឱ្យ​ដូចដើ​មបញ្ចៀស​ទឹកជំនន់

បានផុស

នៅ

ក្រសួង​ធានធានទឹក​ និងឧតុនិយម​ នៅថ្ងៃទី ២ ​ខែមិថុនា​ ២០២២ នេះ ​បាន​ណែនាំ​ឲ្យអាជ្ញាធរ​ថ្នាក់​ក្រោមជាតិ​បញ្ឈប់ការចាក់ដីលុបស្ទឹងក្រាំងពន្លៃស្ទឹងក្រាំងពន្លៃ ហើយស្នើឱ្យអាជ្ញាធរ និងក្រុមហ៊ុន​ឯកជន​ស្ដារកែលម្អស្ទឹងឱ្យដូចដើមឡើងវិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំណាត់ការនេះ​ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ​តាមរយៈ Video Conference ដឹកនាំដោយលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ជាមួយប្រធានមន្ទីរធនធានទឹក ខេត្តកណ្ដាល កំពង់ឆ្នាំង និងកំពង់ស្ពឺនៅថ្ងៃទី ២ ខែមិថុនា ២០២២។

ជាកិច្ចប្រជុំដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ស្ទឹងក្រាំងពន្លៃ ដែលលាតសន្ធឹង​ពីតំបន់អមលាំងខេត្តកំពង់ឆ្នាំង មកដល់ស្រុកពញាឮ ខេត្តកណ្តាល។ ម្យ៉ាងទៀត កិច្ចប្រជុំនេះក៏រៀបចំឡើងដើម្បីធានាឲ្យ​ខាងតែ​បាន​លើសន្តិសុខទឹក​ក្នុងគ្រប់វិស័យ​កាត់បន្ថយ​នូវគ្រោះ​ទឹកជំនន់​ដោយទឹកភ្លៀង និងទឹកទន្លេ។

លោក ចាន់ ស៊ីណាត បានធ្វើការណែនាំជាបន្ទាន់ឲ្យអាជ្ញាធរ​ថ្នាក់ក្រោមជាតិរបស់ខេត្តទាំងបីខាងលើ និងក្រុមហ៊ុនពាក់ព័ន្ធទាំង​អស់បញ្ឈប់ជាបន្ទាន់នូវ​ការចាក់​ដីលុបស្ទឹងក្រាំងពន្លៃ និងការដាក់ថ្មធំតូចលុបមុខទឹកស្ទឹងក្រាំងពន្លៃ និងឲ្យធ្វើការ​កែលម្អ​ឡើងវិញ​ឲ្យបានដូចដើម​លើទង្វើដែលបានប្រព្រឹត្តកន្លងមក៕

អត្ថបទ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម