ព័ត៌មានអន្ដរជាតិ
អាមេរិក បង្ហាញខ្ទង់ចំណាយក្នុងមួយខែៗលើរដ្ឋាភិបាល អ៊ុយក្រែន
បើតាមជំនួយការរងរបស់សហរដ្ឋអាមេរិកប្រចាំការិយាល័យកិច្ចការអឺរ៉ុប និងតំបន់អឺរ៉ាស៊ីលោក Dereck Hogan បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់ចំនួន ១.៥ ពាន់លានដុល្លារក្នុងមួយខែដល់អ៊ុយក្រែនដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរក្សារដ្ឋាភិបាលទីក្រុងកៀវ ។

លោក Hogan បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាជាក្រុមដែលរៀបចំឡើងដោយមជ្ឈមណ្ឌល Wilson ថា “ខ្ទង់ចំណាយក្នុងទំហំដ៏ច្រើននេះនឹងធ្លាក់ដល់ដៃរដ្ឋាភិបាលអ៊ុយក្រែនក្នុងរយៈពេល ៤ ទៅ ៥ ខែខាងមុខនេះ” ។
លោកបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់យើងគឺផ្តោតលើគោលការណ៍ចំនួន ៤ ជាពិសេសការបន្តផ្តល់ជំនួយដល់រដ្ឋាភិបាលអ៊ុយក្រែនដែលកំពុងជួបប្រទះ ហើយនោះគឺជាជំនួយថវិកាផ្ទាល់របស់យើងតែម្ដង” ។

ជាចុងក្រោយលោក Hogan សង្កត់ធ្ងន់ថា “យើងបានប្តេជ្ញាចិត្តរួចហើយគឺជំនួយ ១ ពាន់លានដុល្លារចំពោះយន្តការផ្តល់ជំនួយ ក៏ដូចជាជំនួយថវិកាដោយផ្ទាល់ ហើយនឹងទទួលបានបន្ថែមទៀតនៅក្នុងគម្រោងបំពង់បង្ហូរប្រេងប្រហែល ១.៥ ពាន់លានដុល្លារក្នុងមួយខែរយៈពេល ៤ ទៅ ៥ ខែបន្ទាប់” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន ថា រុស្ស៊ី អាចអូសបន្លាយសង្គ្រាមរយៈពេល ១ ឆ្នាំទៀត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


