ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា រុស្ស៊ី អាចអូសបន្លាយសង្គ្រាមរយៈពេល ១ ឆ្នាំទៀត
នាយកចារកម្មយោធារបស់អ៊ុយក្រែនបាននិយាយថា បើវាយតម្លៃតាមស្ថានភាពជាក់ស្ដែង រុស្ស៊ីនឹងអាចរក្សាជំហរសង្រ្គាមបច្ចុប្បន្នជាមួយអ៊ុយក្រែនប្រហែលប្រើពេលមួយឆ្នាំទៀត ។

ក្រុមមន្ត្រីបានបង្ហោះតាមរយៈ Telegram ថា “ថ្នាក់ដឹកនាំវិមានក្រឹមឡាំងប្រហែលជានឹងព្យាយាមបន្ថូរសង្រ្គាមមួយរយៈសិនដើម្បីបញ្ចុះបញ្ចូលលោកខាងលិចឲ្យដកទណ្ឌកម្ម ប៉ុន្តែបន្ទាប់មកសង្គ្រាមលុកលុយររបស់រុស្ស៊ីនឹងនៅតែបន្តដដែរ” ។
មន្ត្រីអ៊ុយក្រែនបាននិយាយទៀតថា ធនធានសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងអនុញ្ញាតឲ្យទីក្រុងមូស្គូបន្តសង្គ្រាមក្នុងល្បឿនមួយ ហើយអាចអូសបន្លាយពេលមួយឆ្នាំទៀត ។

ការអត្ថាធិប្បាយនេះហាក់ដូចជាស្របទៅនឹងអ្វីដែលមន្ត្រីជាច្រើនបាននិយាយនៅក្នុងសប្តាហ៍ថ្មីៗនេះអំពីលទ្ធភាពនៃ “សង្រ្គាមអូសបន្លាយពេល” បន្ទាប់ពីក្រុមមន្ត្រីទាំងនោះបានវាយតម្លៃពីស្ថានភាពជាក់ស្ដែងលើវិបត្តិអ៊ុយក្រែនកាលពីចុងសប្តាហ៍មុន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Washington Examiner
ចុចអាន ៖ រុស្ស៊ី បាញ់កម្ទេចទីតាំងទាហានស៊ីឈ្នួលបរទេសនៅ អ៊ុយក្រែន ស្លាប់ ១៧០ នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


