ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោកខាងលិច កំពុងបាញ់បំបែកក្បាលខ្លួនឯង ផ្ទុយស្រឡះពី ចិន
ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធទី១៥ខែមិថុនាថា លោកខាងលិចកំពុងបាញ់បំបែកក្បាលខ្លួនឯង ដោយសារតែការព្យាយាមដាក់កំហិតការនាំចូលថាមពលប្រេងនិងឧស្ម័ន ពីតំបន់ស៊ីបេរី ផ្ទុយស្រឡះទៅនឹងប្រទេសចិន ដែលបានបង្កើនការចែកចាយថាមពល។

សង្រ្គាមនៅអ៊ុយក្រែន និងការប៉ុនប៉ងរបស់បស្ចិមប្រទេស ដើម្បីដាក់រុស្ស៊ីឲ្យនៅឯកោ បានរុញឲ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងឆា ជី និងថាមពល កើនឡើងយ៉ាងគំហុក ខណៈពេលដែលអឺរ៉ុបបានប្តេជ្ញាកាត់បន្ថយការពឹងផ្អែកលើប្រេង និងឧស្ម័នរបស់រុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ីជាមួយចិន បានទប់ទល់នឹងការប៉ុនប៉ងរបស់បស្ចិមប្រទេស ក្នុងការសាបព្រួសជម្លោះ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានបំផ្លាញទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងមូស្គូ។

យោងតាមលោកស្រី Zakharova, ធនធានការទូតរបស់រុស្ស៊ី បានបង្វែរទិសដៅរួចទៅហើយពីអឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា ទៅកាន់ទ្វីបអាស៊ី អាហ្វ្រិក និងបណ្តាប្រទេសជាអតីតសហភាពសូវៀត។
លោកស្រី Zakharova បានប្រាប់អ្នកយកព័ត៌មានថា “ការផ្គត់ផ្គង់ថាមពលកំពុងកើនឡើងជាលំដាប់។ ប្រទេសចិន ដឹងពីអ្វីដែលខ្លួនចង់បាន ហើយមិនបាញ់បំបាក់ជើងខ្លួនឯងឡើយ ចំណែកលោកខាងលិច កំពុងបាញ់បំបែកក្បាលខ្លួនឯង។ លោកខាងលិចបានផ្តាច់ខ្លួនចេញពីយើង”។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី បានស្តីបន្ទោសសហភាពអឺរ៉ុបថា ជាអ្នករៀបចំផែនការធ្វើអត្តឃាត ដោយព្យាយាមផ្តាច់ខ្លួនចេញពីថាមពលរបស់រុស្ស៊ី ដែលបានផ្គត់ផ្គង់ប្រទេសអាល្លឺម៉ង់ ចាប់តាំងពីសង្រ្គាមត្រជាក់មក។
រុស្ស៊ី គឺជាប្រទេសនាំចេញប្រេងធំលំដាប់ទីពីររបស់ពិភពលោកបន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងជាប្រទេសនាំចេញឧស្ម័នធម្មជាតិធំជាងគេលើពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោក ស៊ី ប្រាប់លោក ពូទីន ថា ចិននឹងបន្តគាំទ្ររុស្ស៊ី លើ បញ្ហាអធិបតេយ្យភាព និងសន្តិសុខ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


