ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់ អ៊ុយក្រែន៖ «កុំស្តាប់ណាតូ!»
ឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrey Sibiga ដែលលើកឡើងពាក់ព័ន្ធលទ្ធផលនៃកិច្ចប្រជុំនៅទីក្រុងអ៊ីស្តង់ប៊ុល, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova អះអាងថា កុំស្តាប់ណាតូ! បើទីក្រុងកៀវ មិនជឿអង្គការណាតូទេនោះ ម្ល៉េះពួកគេប្រហែលជាមានឱកាសដោះស្រាយបញ្ចប់ជម្លោះជាមួយទីក្រុងមូស្គូបាត់ទៅហើយ។

មុននេះលោក Sibiga លើកឡើងថា «បើទុករឿងអត់បានការរបស់រុស្ស៊ី, សេចក្តីថ្លែងការបំផ្លៃប្រវត្តិសាស្រ្ត និងការញុះញង់នៅមួយឡែកសិន អ្វីដែលយើងសម្រេចបានគឺ ការវិលត្រឡប់របស់ប្រជាជនយើង ១ ០០០នាក់។ ទាំងនេះគឺជាគ្រួសារដែលមានសុភមង្គលចំនួន ១ ០០០ ហើយទោះវាជាហេតុផលអ្វីក៏ដោយ ប៉ុន្តែអ្វីគឺមានន័យណាស់»។
ជាការឆ្លើយតប លោកស្រី Zakharova និយាយកាលពីថ្ងៃអាទិត្យទី១៨ខែឧសភាឆ្នាំ២០២៥ថា «ទាំងអស់នេះគឺជាការស្នើឡើងដោយលោកប្រធានាធិបតីពូទីន ហើយអនុវត្តដោយគណៈប្រតិភូមួយដែលសម្រេចដោយប្រមុខរដ្ឋ។ សំណើរបស់រុស្ស៊ីមានអត្ថន័យជាក់លាក់ រឿងសំខាន់គឺថា អ៊ុយក្រែនមិនគួរអនុញ្ញាតឲ្យអង្គការណាតូដឹកមុខចេញពីផ្លូវពិត ទៅធ្លាក់ចូលជ្រោះជ្រៅ នាំផលប្រយោជន៍ឲ្យអ្នកដទៃម្តងទៀតនោះទេ»។

ពាក់ព័ន្ធនឹងរឿងដូចគ្នានេះ កាលពីថ្ងៃសុក្រជំនួយការលោកពូទីន គឺលោក Vladimir Medinsky ដែលដឹកនាំគណៈប្រតិភូទីក្រុងមូស្គូទៅពិភាក្សាជាមួយអ៊ុយក្រែននៅប្រទេសតួកគី ក៏និយាយដែរថា តាមពិត ភ្លើងសង្គ្រាមត្រូវរលត់តាំងតែពីប៉ុន្មានសប្តាហ៍ដំបូងមកម្ល៉េះ ប៉ុន្តែខាងទីក្រុងកៀវ មិនព្រមចរចាសោះ។
លោកនិយាយថា មកទល់ពេលនេះសង្គ្រាមបានអូសបន្លាយពេលអស់ជាង៣ឆ្នាំមកហើយ ប៉ុន្តែក្រោយពេលជម្លោះផ្ទុះឡើងបានប៉ុន្មានសប្តាហ៍ បើអ៊ុយក្រែនឯកភាពលើកិច្ចព្រមព្រៀងក្នុងការពិភាក្សាដំបូងនៅទីក្រុង Gomel នៃប្រទេសបេឡារុស កាលពីចុងខែកុម្ភៈ ម្ល៉េះអរិភាពក៏មិនបន្តមកដល់ពេលនេះដែរ។

លោកបន្តថា កិច្ចព្រមព្រៀងនោះនៅតែរក្សារហូតដល់ជំនួបម្តងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី ក្នុងឆ្នាំ២០២២ ប៉ុន្តែអ៊ុយក្រែននៅតែមិនព្រមព្រោះតែពួកគេជឿលោកខាងលិចដូចជាចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់ ជាពិសេសអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson តែម្តង។
សូមជម្រាបជាថ្មី ជំនួបទ្វេភាគីដោយមានការសម្របសម្រួលពីសំណាក់ប្រទេសតួកគីកាលពីចុងសប្តាហ៍ គឺជាកិច្ចប្រជុំលើកដំបូង បន្ទាប់ពីភាគីទាំងពីរលែងនិយាយរកគ្នាជាង៣ឆ្នាំ ចាប់ពីខែមីនាឆ្នាំ២០២២មក ហើយដ្បិតគ្មានការបំបែកស្ថានការណ៍តានតឹងមែន ប៉ុន្តែជំនួបនោះបានទទួលលទ្ធផលធំមួយ គឺការដោះដូរឈ្លើយសឹកម្ខាង១ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ីប្រើដ្រូនវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានលើអ៊ុយក្រែន មុនការហៅទូរសព្ទត្រាំ-ពូទីន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


