Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចេញមុខអំពាវនាវឲ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី

បានផុស

នៅ

ពេលនេះរុស្ស៊ីបានចេញមុខអំពាវនាវឲ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ខណៈការប្រយុទ្ធគ្នាដ៏ក្តៅគគុកដែលបង្កឡើងដោយភាគីថៃមុន បានឈានចូលដល់ថ្ងៃទី២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នកនាំពាក្យក្រសួងការបទេសរុស្ស៊ី Maria Zakharova (រូបថត៖ Reuters)

អ្នកនាំពាក្យក្រសួងការបទេសរុស្ស៊ី Maria Zakharova បានប្រាប់ទៅអ្នកសារព័ត៌មាននៅថ្ងៃសុក្រទី២៥ខែកក្កដាឆ្នាំ២០២៥ថា ជម្លោះទឹកដីភាគច្រើននៅលើពិភពលោកគឺកើតចេញពីកេរដំណែលនៃគោលនយោបាយអាណានិគមលោកខាងលិច។ ដូចនេះលោកស្រី អំពាវនាវឲ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះតាមរយៈការចរចា។

ទន្ទឹមនោះលោកស្រីបានអំពាវនាវឲ្យភាគីទាំងពីរ រក្សាភាពអត់ធ្មត់ខ្លាំងបំផុត ហើយវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការស្វែងរកមធ្យោបាយដោះស្រាយវិវាទដែលមានស្រាប់ ដោយឈរលើគោលការណ៍ឯកភាព និងសាមគ្គីភាពក្នុងស្មារតីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើប្រទេសណាខ្លះបង្ហាញប្រតិកម្មជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម