ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិកនិងអ៊ីស្រាអែល វាយអ៊ីរ៉ង់ គឺ «មិនត្រឹមត្រូវទាល់តែសោះ»
រុស្ស៊ីបានបន្តរិះគន់មិនសំចៃមាត់ទៅអាមេរិកនិងអ៊ីស្រាអែល ដែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយបន្ទោសចំៗថា សកម្មភាពរបស់ប្រទេសទាំងពីរគឺ «មិនត្រឹមត្រូវទាល់តែសោះ»។

ការរិះគន់នេះគឺចេញពីមាត់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ដែលថ្លែងកាលពីថ្ងៃសុក្រទី៦ខែមីនា និងត្រូវបានផ្សាយបន្តដោយសារព័ត៌មាន RT ថា៖ «ទោះបីជាយើងបានឮការអះអាងពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ពួកគេហាក់ដូចជាកំពុងការពារខ្លួនក៏ដោយ ក៏ការពិតគឺគ្មាននរណាម្នាក់ទៅវាយប្រហារពួកគេទេ ហើយក៏គ្មាននរណាម្នាក់គំរាមកំហែងពួកគេដែរ។ អ៊ីរ៉ង់តែងតែមានឆន្ទៈក្នុងការចូលរួមក្នុងកិច្ចចរចាជាមួយបស្ចិមប្រទេសជានិច្ច»។
លោកស្រីបន្តថា ការវាយប្រហារជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ គឺមិនត្រឹមត្រូវឡើយ ដោយហេតុថា សាធារណរដ្ឋឥស្លាមមួយនេះ មិនបានបង្កការគំរាមកំហែងដល់ប្រទេសទាំងពីរទេ។

ពាក់ព័ន្ធការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei, ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសថា នេះជាទម្លាប់អ៊ីស្រាអែលដែលតែងធ្វើឃាតនយោបាយ និងតាមប្រមាញ់មេដឹកនាំនៃរដ្ឋអធិបតេយ្យ។
យ៉ាងណា ទាក់ទិនរឿងរុស្ស៊ីនេះដែរ, ទីភ្នាក់ងារព័ត៌មាន AP បានដកស្រង់ប្រភពពីមន្ត្រីអាមេរិកដែលចោទថា ទីក្រុងមូស្គូបានហុច «ផែនទីបង្ហាញផ្លូវ» នៃព័ត៌មានសម្ងាត់ឲ្យទៅអ៊ីរ៉ង់ ដើម្បីជួយកំណត់គោលដៅវាយប្រហារលើនាវាចម្បាំង និងយន្តហោះចម្បាំងអាមេរិកនៅមជ្ឈិមបូព៌ា។

ដ្បិតមន្ត្រីអាមេរិកបញ្ជាក់ពីការលេចធ្លាយព័ត៌មាននេះ សេតវិមានបានបដិសេធចំពោះផលប៉ះពាល់នៃរបាយការណ៍ ដោយអ្នកនាំពាក្យ Karoline Leavitt បានលើកឡើងយ៉ាងដាច់អហង្ការថា វាមិនអាចធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការយោធាអាមេរិកឡើយ ព្រោះ «យើងកំពុងកម្ទេចពួកគេទាំងស្រុងហើយ»។
មកទល់ពេលនេះ ក៏មិនទាន់មានប្រតិកម្មឬការឆ្លើយតបពីវិមានក្រឹមឡាំង ចំពោះរបាយការណ៍នេះដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


