ព័ត៌មានជាតិ
លទ្ធផលប្រកួតផលិតវីដេអូខ្លីស្តីអំពីចំណេះដឹងហិរញ្ញវត្ថុឆ្នាំ ២០២២ ប្រកាសនៅថ្ងៃស្អែក
ក្រុមឬទ្ធិពល សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ សហការរៀបចំដោយក្រុមហ៊ុនវីសា នឹងប្រកាសលទ្ធផលការប្រកួតផលិតវីដេអូខ្លីស្តីពី«ចំណេះដឹងហិរញ្ញវត្ថុ» នៅរសៀលថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់។

បើតាមសេចក្តីប្រកាស បានឱ្យដឹងថា អ្នកប្រកួតប្រជែងទាំងអស់មានចំនួន ២១ ក្រុម បានផ្ញើសាច់រឿង ដើម្បីចូលរួមប្រកួត។ ក្នុងនោះ ១៣ក្រុម បានជាប់វគ្គសរសេរសាច់រឿង និង ១០ក្រុមផលិតវីដេអូ ដាក់ប្រកួត។ ជាលទ្ធផល នឹងមានបីក្រុមទទួលបានជ័យលាភី។
សម្រាប់ជ័យលាភីលេខ១ ទទួលបាន ៨លានរៀល លេខ២ ៦លានរៀល និងលេខ៣ ទទួលបាន ៤លានរៀល។ ក្រៅពីប្រាក់រង្វាន់ក្រុមជ័យលាភី ក៏ទទួលបានរង្វាន់ លិខិតសរសើរ និងឱកាសការងារផ្សេងៗទៀត។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ក្នុងការប្រកួតផលិតវីដេអូខ្លី ដែលរៀបចំដោយស្ថាប័នខាងលើ។ កាលពីឆ្នាំ ២០២១ ក្រុមឬទ្ធិពល សហការជាមួយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំកម្មវិធីនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែបានទូលាយទៅប្រជាពលរដ្ឋខ្មែរ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


