ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រំលាយសភា ខណៈរដ្ឋមន្ត្រីការបរទេស ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett និងរដ្ឋមន្ត្រីការបរទេស Yair Lapid បានយល់ព្រមរំលាយសភា ដោយបង្កឲ្យមានការបោះឆ្នោតថ្មី ហើយលោក Lapid នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។

មន្ត្រីអ៊ីស្រាអែលបាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ការបោះឆ្នោតនឹងធ្វើឡើងក្នុងសភានៅសប្តាហ៍ក្រោយ បន្ទាប់មក លោក Lapid នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
កាលពីខែមិថុនាឆ្នាំ ២០២១ លោក Lapid និង Bennett បានបង្កើតសម្ព័ន្ធភាពមួយ បន្ទាប់ពីភាពជាប់គាំងនយោបាយរយៈពេលពីរឆ្នាំ ដោយបញ្ចប់រជ្ជកាលយូរអង្វែងរបស់អតីតនាយករដ្ឋមន្ត្រី Benjamin Netanyahu។

រដ្ឋាភិបាលនៃគណបក្សស្តាំនិយម សេរីនិយម និងមូស្លីមអារ៉ាប់ មានភាពផុយស្រួយចាប់តាំងពីដើមមកម្ល៉េះ។
ជាមួយនឹងសំឡេងភាគច្រើនស្តួចស្តើងនៅក្នុងសភា និងការបែងចែកលើបញ្ហាគោលនយោបាយសំខាន់ៗដូចជាជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងបញ្ហារដ្ឋ និងសាសនា, សម្ព័ន្ធភាពប្រាំបីក្រុមនេះ បានចាប់ផ្តើមប្រេះស្រាំនៅពេលដែលសមាជិកមួយចំនួនតូចបានបោះបង់ចោលក្រុមចម្រុះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNBC
ចុចអាន៖ រដ្ឋាភិបាលអ៊ីស្រាអែលជិតរលំ ក្រោយពេលដៃគូចម្រុះចាកចេញ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


