ព័ត៌មានជាតិ
ស្ថាប័នពាក់ព័ន្ធ ត្រៀមចាត់វិធានការ និងអះអាងថា គ្មានការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងសាលា
ក្រោយពីផ្ទុះព័ត៌មានទាក់ទងការចរាចរណ៍ និងប្រើប្រាស់បារីអេឡិចត្រូនិក នៅលើបណ្តាញសង្គម មន្រ្តីជាន់ខ្ពស់មន្ទីរអប់រំ និងស្ថាប័នពាក់ព័ន្ធ បានចេញបដិសេធ និងត្រៀមចាត់វិធានការចំពោះអ្នកប្រើប្រាស់ និងចែកចាយដើម្បីទប់ស្កាត់ឱ្យបានទាន់ពេល។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុជន និងកីឡារាជធានីភ្នំពេញ បានបដិសេធនៅព្រឹកថ្ងៃទី២២ ខែមិថុនាថា រហូតមកដល់ពេលនេះ នៅមិនទាន់មានសិស្សណាម្នាក់ បានប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមសាលារៀននៅឡើយទេ។

ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួនបាននិយាយតៗគ្នាថាមានសិស្សសាលានៅភ្នំពេញមួយចំនួន កំពុងប្រើប្រាស់បារីអេឡិចត្រូនិចហាក់មាននិន្នាការកើនឡើងគួរឱ្យព្រួយបារម្ភ។
លោកប្រធានមន្ទីរបានបន្តថា « យើងអត់ទាន់មានឃើញការប្រើប្រាស់បារីអេឡិចត្រូនិចនៅតាមសាលារៀនទេ តែបើសិស្សប្រើនៅកន្លែងផ្សេងៗទៀត យើងក៏មិនដឹងដែរ»។
យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរបានបន្តទៀតថា មន្ទីរនឹងបន្តតាមដានយកចិត្តទុកដាក់ ចំពោះករណីនេះ ព្រោះយើងក៏មានការព្រួយមបារម្ភខ្លាចមានការនាំចូលមកប្រើប្រាស់នៅតាមសាលារៀនដែរ។
ទន្ទឹមនឹងនេះ លោក ហែម ស៊ីណារ៉េត បានណែនាំដល់នាយកសាលាទាំងអស់ ត្រូវអប់រំណែនាំដល់សិស្សអំពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចនេះ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ កុំឱ្យនាំចូលដល់សាលារៀនធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ នៅព្រឹកទី២២ មិថុនានេះដែរថា ចំពោះការប្រើប្រាស់បារីអេឡិចត្រូនិចនេះ អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជារួចហើយឱ្យទប់ស្កាត់និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក បានបន្តថា បច្ចុប្បន្ននេះកម្លាំងសមត្ថកិច្ច បាននិងកំពុងបន្តចុះស្រាវជ្រាវរកប្រភពនាំចូល និងកន្លែងលក់បារីអេឡិចត្រូនិចនេះ ដើម្បីធ្វើការបង្ក្រាបកុំឱ្យបន្តរីករាលដាលកាន់តែធំ ព្រោះអ្នកដែលប្រើប្រាស់បារីអេឡិចត្រូនិចនេះ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ពិសេសប៉ះពាល់សួតតែម្តង៕ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


