ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីហាមឃាត់ប្រើប្រាស់បារីអេឡិចត្រូនិកចំពោះយុវជនក្រោម២១ឆ្នាំ
សមាគមចែកចាយបារីអេឡិចត្រូនិចក (Vape) ប្រទេសឥណ្ឌូណេស៊ី (Arvindo) បានណែនាំហាងជាសមាជិកទាំងអស់ឈប់លក់បារីអេឡិចត្រូនិកដល់អតិថិជនអាយុក្រោម២១ឆ្នាំ និងតម្រូវឱ្យអ្នកលក់រាយបង្ហាញស្លាកសញ្ញាថា អាយុ ២១ឆ្នាំឡើង ដោយត្រូវផ្ទៀងផ្ទាត់អាយុជាមួយនឹងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព។ នេះបើយោងតាម VN Express ចុះផ្សាយថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៦ ។

លោក Fachmi Kurnia ប្រធានសមាគម Arvindo លើកឡើងថា៖ «ចលនានេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការប្រើប្រាស់របស់យុវជន ដែលជាជំហរមួយគាំទ្រដោយចលនាគ្មានផ្សែងបារី និងជ័រ (Gebrak) ។ បន្ថែមពីនេះ ផលិតផលដែលអាចជំនួសថ្នាំជក់បាន គួរតែត្រូវត្រៀមទុកសម្រាប់អ្នកជក់បារីពេញវ័យ»។
សមាគម Arvindo ក៏ជំរុញឱ្យអ្នកធ្វើគោលនយោបាយអនុម័តបទប្បញ្ញត្តិមានមូលដ្ឋានលើវិទ្យាសាស្ត្រ និងពិចារណាពីសក្តានុពលនៃការកាត់បន្ថយគ្រោះថ្នាក់នៃការជក់បារីអេឡិចត្រូនិក។
លើសពីនេះការសិក្សារបស់ក្រុមបណ្តាញ JAMA Network ឆ្នាំ២០២៥ បានបង្ហាញថា បារីអេឡិចត្រូនិកក្នុងចក្រភពអង់គ្លេស មានអ្នកប្រើប្រាស់ច្រើន ជំនួសឱ្យប្រើប្រាស់វិធីសាស្រ្តផ្សេងទៀត។
ទន្ទឹមនឹងនេះ លោក Garindra Kartasasmita ប្រធានក្រុមហ៊ុន Gebrak និយាយថា៖ «អ្នកលក់រាយបារីអេឡិចត្រូនិកគួរតែដើរតួនាទីយ៉ាងសកម្ម ក្នុងការអប់រំអ្នកប្រើប្រាស់អំពីហានិភ័យសុខភាពនៃផ្សែង និងជ័រ ខណៈគួរផ្តល់ព័ត៌មានពេញលេញពីផលិតផលដែលអាចជំនួសវាបាន»។
ការអំពាវនាវនេះធ្វើឡើងពេលដែលប្រទេសឥណ្ឌូណេស៊ីប្រឈមមុខនឹងអ្នកអត្រាជក់បារីខ្ពស់ថេរ ដោយទិន្នន័យរបស់រដ្ឋាភិបាលប៉ាន់ប្រមាណថាមានអ្នកជក់បារីសកម្មចំនួន ៧០លាននាក់ រួមទាំងអត្រារីករាលដាលនៃយុវវ័យលើបារីអេឡិចត្រូនិកយ៉ាងច្រើនផងដែរ។
ទិន្នន័យស្ទង់មតិយុវជនសកលមួយបង្ហាញថាអត្រារីករាលដាលនៃការជក់បារីក្នុងចំណោមសិស្សមានអាយុពី ១៣ទៅ១៥ឆ្នាំ បានកើនឡើងពី១៨.៣% ក្នុងឆ្នាំ២០១៦ ដល់១៩.២% ក្នុងឆ្នាំ២០១៩ ដោយមានអត្រាខ្ពស់បំផុតក្នុងចំណោមអ្នកដែលមានអាយុពី១៥ទៅ ១៩ឆ្នាំ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


