ព័ត៌មានអន្ដរជាតិ
វៀតណាមចេញច្បាប់ពិន័យនាយកសាលាជិត ៤០០ ដុល្លារ បើសិស្សជក់បារីអេឡិចត្រូនិកក្នុងសាលារៀន
នាយកសាលានៅក្នុងប្រទេសវៀតណាម អាចប្រឈមមុខនឹងការពិន័យរហូតដល់ ១០ លានដុង (ជិត ៤០០ ដុល្លារអាមេរិក) ប្រសិនបើគេចាប់បានថា សិស្សក្នុងសាលារបស់ខ្លួនជក់បារីអេឡិចត្រូនិកនៅសាលារៀន។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃអង្គារ។

ការចេញច្បាប់នេះ ធ្វើឡើងចំពេលដែលអាជ្ញាធរវៀតណាម កំពុងចាត់វិធានការដើម្បីទប់ស្កាត់កំណើនយ៉ាងខ្លាំងក្លានៃការប្រើប្រាស់បារីអេឡិចត្រូនិករបស់យុវវ័យវៀតណាម។
បើតាម VnExpress ការពិន័យនេះត្រូវបានប្រកាសដោយក្រសួងសុខាភិបាលវៀតណាម និងចូលជាធរមានកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥។
តាមច្បាប់ នាយកសាលាអាចរងការពិន័យជាប្រាក់ចំនួន ៥-១០ លានដុង (១៩១-៣៨៣ ដុល្លារ) ប្រសិនបើអាជ្ញាធរកំណត់ថា ពួកគេមិនបានគ្រប់គ្រង ត្រួតពិនិត្យ ឬរារាំងសិស្សឱ្យបានត្រឹមត្រូវ ពីការប្រើប្រាស់បារីអេឡិចត្រូនិក ឬផលិតផល អេចឈ៍ ធី ភី ( HTP-Heated Tobacco Product ) នៅក្នុងសាលារៀន។ សិស្ស ឬបុគ្គលដែលប្រើប្រាស់ផលិតផលដោយផ្ទាល់ អាចប្រឈមមុខនឹងការពិន័យជាប្រាក់ចំនួន ៣-៥ លានដុង។ ឧបករណ៍ដែលរឹបអូសបានទាំងអស់ នឹងត្រូវរឹបអូស និងបំផ្លាញចោល។
មន្ត្រីសុខាភិបាលវៀតណាម បាននិយាយថា នេះគឺជាលើកទី ១ ហើយ ដែលច្បាប់វៀតណាមកំណត់ការទទួលខុសត្រូវផ្នែកច្បាប់យ៉ាងច្បាស់លាស់ដល់ថ្នាក់ដឹកនាំសាលា ចំពោះការជក់បារីអេឡិចត្រូនិករបស់សិស្សក្នុងបរិវេណសាលា។

ក្រៅពីការពិន័យរដ្ឋបាល ការផលិត ការលក់ ការដឹកជញ្ជូន ឬការរក្សាទុកបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភីខុសច្បាប់ទ្រង់ទ្រាយធំ អាចបង្កឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌចំពោះការជួញដូរទំនិញហាមឃាត់ ជាមួយនឹងការពិន័យរហូតដល់ ១ ប៊ីលានដុង ឬជាប់ពន្ធនាគារ ៥ ឆ្នាំ អាស្រ័យលើទម្ងន់ទោស។
ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងនេះ ធ្វើឡើងចំពេលវៀតណាមប្រឈមមុខនឹងកំណើនយ៉ាងខ្លាំងក្លានៃការជក់បារីអេឡិចត្រូនិករបស់យុវជន។ ចន្លោះឆ្នាំ ២០១៩ និង ២០២៣ ការប្រើប្រាស់បារីអេឡិចត្រូនិកក្នុងចំណោមសិស្សអាយុពី ១៣-១៧ ឆ្នាំបានកើនឡើងពី ២,៦% ដល់ ៨,១%។ នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាល។ នៅឆ្នាំ ២០២៣ មនុស្សជាង ១២០០ នាក់ ទូទាំងប្រទេស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការពុល ឬមានជំងឺដែលទាក់ទងនឹងបារីអេឡិចត្រូនិក។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ រដ្ឋសភាវៀតណាមបានបោះឆ្នោតដាក់ការហាមឃាត់ទ្រង់ទ្រាយធំលើការផលិត ការលក់ ការនាំចូល និងការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី។ វិធានការនេះចូលជាធរមាននៅឆ្នាំ ២០២៥ ដែលធ្វើឱ្យវៀតណាម ក្លាយជាប្រទេសមួយក្នុងចំណោមជាង ៤០ ដែលធ្វើយ៉ាងដូច្នេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


