Connect with us

ព័ត៌មានជាតិ

នគរបាលខណ្ឌមានជ័យ ចុះផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ក្មេងទំនើង បារីអេឡិចត្រូនិក ដល់សិស្សបឋមសិក្សាភូមិឫស្សី ជិត ១ ពាន់នាក់

បានផុស

នៅ

នគរបាល​ខណ្ឌ​មានជ័យ សហការ​ជាមួយ រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ​ទី ២ បន្ត​ចុះ​ផ្សព្វផ្សាយ​ផល​ប៉ះពាល់​បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង និង បារី​អេឡិចត្រូនិក ដល់​សិស្សានុសិស្ស​ជិត ១ ពាន់​នាក់ នៅ​សាលា​បឋមសិក្សា​ភូមិ​ឫស្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​វេលា​ម៉ោង ៨ ព្រឹក ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នេះ នគរបាល​ខណ្ឌ​មានជ័យ សហការ​ជាមួយ​រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ​ទី ២ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​ផល​ប៉ះពាល់ នៃ​ការ​ប្រើប្រាស់​សារធាតុ​ញៀន បារី​អេឡិចត្រូនិក បញ្ហា​ក្មេង​ទំនើង ទៅកាន់​សិស្សានុសិស្ស ដើម្បី​ជៀស​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ទាំងអស់​នេះ នៅ​ចំណុច​សាលា​បឋមសិក្សា​ភូមិ​ឫស្សី ផ្លូវ ២១៧ ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

លោក​វរសេនីយ៍ត្រី តឹក បូ​រិ​ន មេ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី ២ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​ទិសដៅ​របស់​លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី ២ សហការ​ជាមួយ លោក​ចៅសង្កាត់ ទូច សំអុល និង លោកគ្រូ​នាយក​សាលា បាន​ចុះ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ​អំពី ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ផល​ប៉ះពាល់ នៃ​គ្រឿង​ញៀន បារី​អេឡិចត្រូនិក និង​ក្មេង​ទំនើង ជូន​ដល់​សិស្សានុសិស្ស​ចំនួន ៩៦០ នាក់ ក្នុង​នោះ សិស្ស​ស្រី ៤៧៥ នាក់ ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​ឲ្យ​បាន​ប្រសើរ ជៀសវាង​ដើរ​ផ្លូវ​ខុស ប្រឈម​ការ​ដាក់​ទោស​ទណ្ឌ​ចំពោះ​មុខ​ច្បាប់។

មេ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី ២ ក៏បាន​អំពាវនាវ​ដល់​អាណាព្យាបាល​សិស្ស​គ្រប់រូប ត្រូវ​ត្រួតពិនិត្យ​ការ​សិក្សា​របស់​កូនៗ និង​ទូន្មាន​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដើម្បី​ក្លាយ​ជា​កូន​ល្អ​សម្រាប់​គ្រួសារ និង​ក្លាយ​ជា​យុវជន​គំរូ​របស់​សង្គម៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម