Connect with us

ជីវិតកម្សាន្ដ

ក្រោយផ្ទុះការរិះគន់ដដែលៗ តារាសិចស៊ី ថៃ ចេញមុខបកស្រាយលើបទ “MAKE IT RAIN ( MONEY )”

បានផុស

នៅ

ក្រោយ​ចេញ​បទ “MAKE IT RAIN (MONEY)” មិនទានបានមួយខែស្រួលបួលផង តារាចម្រៀង Kratae ត្រូវមហាជនរិះគន់ឥតឈប់ រឿងសិចស៊ីខ្លាំង។ ទន្ទឹម​គ្នា​នេះ ​ក៏​មាន​ការ​លើក​ឡើង​អំពី​ប្រភេទ​តន្ត្រី​ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​​ពី​ភ្លេងបុរាណ មិនស៊ីគ្នាផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ តារាចម្រៀងស្រីនិយមស្លៀកសិចស៊ីនេះ បានឆ្លើយតបទៅ​កាន់​អ្នកគាំទ្រវិញថា បទ​នេះ​ស្ថិតក្នុងស្ទីល DANCE HALL, Reggaeton និង Hip-hop។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ត្រូវ​ច្រៀង​តាមបែបបុរាណទេ​ ព្រោះថាកាលដែលធ្វើបទនេះ យើងបានបញ្ចូលនៅក្បាច់ប្លែកៗជាច្រើន។ ជាពិសេស នាងក៏បញ្ចាក់ថា ចូលចិត្តរកអ្វីថ្មីៗ ដូច្នេះនាងមិនកំណត់ខ្លួនឯងថា ត្រូវធ្វើបែបណានោះទេ។ ដោយគ្រាន់តែចង់ផ្ដោតលើការធ្វើអ្វី ដែលបេះដូងចង់ធ្វើ ហើយធ្វើអ្វីដែលនាងចូលចិត្តប៉ុណ្ណោះ។ ក្រោយសារនេះបានបង្ហោះមិនបានប៉ុន្មានផង មាន​អ្នក​គាំទ្រ​ចូល​ចុច Like និងគាំទ្រនាងដដែល។

គួរ​រំលឹកដែរ​ថា​​ ​​សម្រាប់​បទ “MAKE IT RAIN (MONEY)” មាន​អ្នក​ចូល​មើល​ជាង​មួយ​លាននាក់ហើយ ដែលនេះបញ្ចាក់បានថា ជាបទមានអ្នកទស្សនាច្រើន​លើសលប់ ខណៈ​ទើបតែចេញកាលពីថ្ងៃទី ១៦ ខែមិថុនា។ នេះ​ក៏​ជា​លើក​ទី​មួយ​ដូចគ្នា ដែល Kratae ធ្វើ​ការងារ​ដែល​ប្រើ​​ភាសា​អង់គ្លេស​និង​ថៃ ​ក្នុង​​ទំនុក​ច្រៀង៥០ភាគរយស្មើគ្នា៕

សូមទស្សនាវីដេអូខាងក្រោម

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ដឹងប្រវត្តិកូនប្រុស-ស្រី តារាជើងចាស់ ៧ រូបនេះហើយ ពិតជាស្ងើចសរសើរមិនខាន

ចុចអាន៖តែកន្លះឆ្នាំសោះ តារាស្រី ថៃ ៣គូ ប្រកាសផ្ដាច់ទំនាក់ទំនងជាមួយមិត្តប្រុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម