ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បញ្ជាឲ្យបង្កើនកម្លាំងយោធា ដើម្បី គ្របដណ្ដប់លើកម្លាំងអរិភាព
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពការពាររបស់ប្រទេសនេះ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សាយថា លោកបានពិនិត្យ និងអនុម័តលើបញ្ហាសំខាន់ គឺធានាការពារផ្នែកយោធា ដើម្បីពង្រឹងការរារាំងសង្គ្រាមរបស់ប្រទេស។
ការប្រកាសនេះធ្វើឡើង នៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលបីថ្ងៃ ដែលកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់បណ្តាប្រទេសលោកខាងលិច ដោយសារតែក្តីព្រួយបារម្ភថា ប្រទេសនេះអាចធ្វើការសាកល្បងនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំឆ្នាំ។
មន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានព្រមានថា រឿងនេះអាចកើតឡើងគ្រប់ពេល។
យោងតាម KCNA, “លោក គីម បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កងទ័ពទាំងមូល ក្នុងការបង្រួបបង្រួមសមត្ថភាពការពារខ្លួនដ៏មានឥទ្ធិពលគ្រប់មធ្យោបាយ ដើម្បីគ្របដណ្តប់កងកម្លាំងអរិភាព”។
KCNA បន្ថែមថា លោក Ri Pyong Chol ដែលជាអ្នកដឹកនាំការអភិវឌ្ឍន៍មីស៊ីលសម្រាប់កូរ៉េខាងជើង គឺត្រូវបានជ្រើសរើសជាអនុប្រធាននៃគណៈកម្មាធិការយោធាមជ្ឈិមដ៏មានឥទ្ធិពល។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក៏បានចេញផ្សាយរូបថតរបស់មន្ត្រីកំពូលនៅក្នុងកិច្ចប្រជុំ ជាមួយនឹងផែនទីដែលមើលទៅដូចជាឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ផងដែរ។
កាលពីដើមខែនេះ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន៨គ្រាប់ នៅក្នុងការសាកល្បងលើកទី១៨នៃឆ្នាំនេះ ដែលជាហេតុជំរុញឲ្យមានការបាញ់បង្ហោះឆ្លើយតបពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ការធ្វើតេស្តរបស់កូរ៉េខាងជើងក្នុងឆ្នាំ ២០២២ រួមមានមីស៊ីលល្បឿនលឿនជាងសំឡេងថ្មី មីស៊ីលផ្លោងអន្តរទ្វីប និងមីស៊ីលរយៈចម្ងាយខ្លី ដែលត្រូវបានរចនាឡើងជាមួយសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ គីម ជុងអ៊ុន បញ្ជាឲ្យអ្នកកើតកូវីដ ខ្ពុរមាត់ជាមួយទឹកអំបិល ដើម្បីព្យាបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


