ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះអង្គឌួងវះកាត់កុមារ គ-ថ្លង់បានជិត ៥០នាក់ ដោយជោគជ័យ
លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងនៅព្រឹកថ្ងៃទី២៦មិថុនានេះថា ចាប់តាំងពីខែតុលាឆ្នាំ២០១៨ រហូតមកដល់ពេលនេះ មន្ទីរពេទ្យព្រះអង្គឌួងបានវះកាត់ដល់កុមារគ-ថ្លង់ពីកំណើត និងដោយសារជំងឺផ្សេងៗបានចំនួន៤៧នាក់ ដោយជោគជ័យ១០០% ក្នុងនោះមាន៤៣នាក់ អាចស្ដាប់ឮ និងនិយាយបានធម្មតា។

លោកសាស្ត្រាចារ្យបានបន្តថា អ្នកជំងឺ ៤នាក់ទៀត ទើបទទួលបានវះកាត់កាលពីពេលថ្មីៗនេះដែលតម្រូវឱ្យពួកគេមករៀននិយាយជាមួយអ្នកជំនាញរបស់មន្ទីរពេទ្យ។
លោកសាស្ត្រាចារ្យបានបន្តទៀតថា ការវះកាត់ជំងឺគ‑ថ្លង់នេះគឺធ្វើឡើងតាមរយៈម៉ាស៊ីនដែលមានបច្ចេកវិទ្យាថ្មីទំនើប ដោយដាក់ឧបករណ៍ស្តាប់នៅឆ្អឹងត្រចៀក ដែលអាចឲ្យអ្នកជំងឺមានលទ្ធភាពស្តាប់ឮ និយាយបាន និងអាចប្រាស្រ័យទាក់ ទងជាមួយមនុស្សទូទៅបានដូចមនុស្សធម្មតា ពិសេសកុមារអាចចូលរៀនបានផងដែរ ខណៈដែលមុនវះកាត់ពួកគេធ្វើទំនាក់ទំនងគ្នាតាមរយៈភាសាកាយវិការតែប៉ុណ្ណោះ។
លោកសាស្ត្រាចារ្យ លូ លីឃាង បានបញ្ជាក់ថា កុមារដែលមានជំងឺគថ្លង់ អាចបង្រៀនឆាប់ចេះនិយាយជាងមនុស្សចាស់ ដោយសារតែកុមារងាយស្រួលហាត់ពុតសំឡេង ខណៈមនុស្សចាស់បើទោះបីជាចេះនិយាយក៏និយាយបែបរាងត្រឡាន់ដែរ មិនដូចកុមារនិយាយច្បាស់ដូចធម្មតា ។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត យស សុភ័ណ អនុប្រផ្នែកត្រចៀកច្រមុះបំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា ការនិយាយបានឆាប់រហ័សឬយូរនោះ វាអាស្រ័យទៅលើកុមារម្នាក់ៗទេ ព្រោះថា មានកុមារខ្លះអាចមានសមត្ថភាពនិយាយបានតិចៗពីកំណើតអាចឆាប់ចេះនិយាយលឿនជាងកុមារ ដែលមិនអាចនិយាយបានសោះ។
លោកស្រីវេជជបណ្ឌិតបានបន្តទៀតថា«ការបង្រៀនកុមារគថ្លង់ឲ្យចេះនិយាយនេះ គឺធ្វើឡើងតាមរយៈម៉ាស៊ីនសម្រាប់ឲ្យអ្នកជំងឺស្តាប់ពីសំឡេង មានបង្រៀន ចេះអាន ចេះនិយាយ និងមានបង្ហាញនូវរបស់របរអ្វីមួយដើម្បីឲ្យកុមារបានស្គាល់ និងនិយាយពីវត្ថុទាំងនោះបានច្បាស់ ហើយការបង្រៀននេះមានរយៈពេល៦ខែសម្រាប់កុមារដែលមានភាពវ័យឆ្លាតអាចឆាប់ចាប់បាននិងរយៈពេល១ឆ្នាំសម្រាប់កុមារដែលមិនសូវចេះនិយាយ»។
លោកស្រីវេជ្ជបណ្ឌិតបានណែនាំដល់អាណាព្យាបាលឬឪពុកម្តាយជួយបង្ហាត់ឲ្យកូនៗរបស់ខ្លួនឲ្យហាត់រៀននិយាយនៅផ្ទះនូវពាក្យអ្វីមួយដែលគ្រូបានដាក់ពីសាលាទៅដើម្បីឲ្យអណ្តាតរបស់កុមារក្រលាស់បានលឿន និងឆាប់ចេះនិយាយនិងនិយាយបានច្បាស់ល្អ។
លោក សាស្ត្រាចារ្យ លូ លីឃាង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនចៅនិងសាច់ញាតិមានជំងឺគ‑ថ្លង់ត្រូវមកវះកាត់ជំងឺ ដើម្បីឲ្យពួកគេទទួលបាននូវជីវិតថ្មី និងមានសិទ្ធិរស់នៅបានពេញលេញនៅក្នុងសង្គម៕សំអឿន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


