Connect with us

ព័ត៌មានអន្ដរជាតិ

លើកដំបូងហើយ! អ៊ុយក្រែន ប្រើរ៉ុកកែតផ្តល់ដោយអាមេរិក​ បាញ់សម្លាប់កងទ័ពរុស្ស៊ី រាប់សិបនាក់

បានផុស

នៅ

ទីក្រុង កៀវ និយាយ​ថា ទាហាន​រុស្សី​រាប់សិប​នាក់ ​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​លើក​ដំបូង​មិន​ធ្លាប់​មាន​របស់​អ៊ុយក្រែន​លើ​ប៉ុស្តិ៍​បញ្ជាការ​មួយ​របស់​លោក ពូទីន ដោយ​ប្រើរ៉ុកកែត​ ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេបញ្ជាការបាននិយាយថា ទាហានរុស្ស៊ីយ៉ាងតិច ៤០នាក់ ត្រូវបាត់បង់ជីវិត បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានប្រើប្រាស់ប្រព័ន្ធ HIMARS របស់អាមេរិក ដើម្បីបំផ្ទុះមូលដ្ឋាននៅជិតទីក្រុង Izyum ក្នុងតំបន់ Donbas។

វីដេអូដែលបង្ហោះកាលពីចុងសប្តាហ៍ បានបង្ហាញពីលទ្ធផលនៃការវាយប្រហារ រួមទាំងអគារដែលត្រូវបានបំផ្ទុះ និងរថយន្តធុនធំមានសញ្ញាអក្សរ “Z”​ ឆេះយ៉ាងសន្ធោសន្ធៅផងដែរ។

មេបញ្ជាការទីក្រុង កៀវ និយាយថា ការវាយប្រហារនេះ បានបំផ្ទុះសាលារៀន Izyum Lyceum No2 ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានរបស់កងកម្លាំងរុស្ស៊ី។

អ៊ុយក្រែន និយាយថា ទាហានរុស្ស៊ីទាំង៤០នាក់ដែលស្លាប់ គឺមកពីអង្គភាពលេខ ៨៩៤២៥ នៃស្រុកយោធាខាងលិច។

ស្របពេលជាមួយគ្នានោះ រុស្ស៊ីបានទទួលស្គាល់ការវាយប្រហារនេះ ហើយសារភាពថា ជាការវាយប្រហារដោយប្រព័ន្ធរ៉ុកកែត HIMARS ប៉ុន្តែនិយាយថា វាបានវាយប្រហារទៅលើមន្ទីរពេទ្យ និងសម្លាប់ជនស៊ីវិលពីរនាក់។

គួរបញ្ជាក់ថា អាមេរិកបានចាប់ផ្តើមបញ្ជូនប្រព័ន្ធរ៉ុកកែតរយៈចម្ងាយឆ្ងាយដ៏ទំនើប ទៅឲ្យប្រទេសអ៊ុយក្រែនកាលពីដើមខែនេះ បន្ទាប់ពីមានការស្នើសុំម្តងហើយម្តងទៀតពីទីក្រុង កៀវ ដែលនិយាយថា ខ្លួនត្រូវការសព្វាវុធដើម្បីទប់ទល់ជាមួយរុស្ស៊ី នៅក្នុងតំបន់ Donbas៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី បាញ់ស្រោចមីស៊ីលលើរដ្ឋធានី កៀវ ជាលើកដំបូង ក្នុងរយៈពេល ៣សប្តាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម