ព័ត៌មានអន្ដរជាតិ
មនុស្សច្រើននាក់កំពុងបាត់ខ្លួន ក្រោយរុស្ស៊ីបាញ់មីស៊ីលសម្លាប់មនុស្ស១៨នាក់
ក្រុមពន្លត់អគ្គីភ័យកាលពីថ្ងៃអង្គារ៍ ទី២៨ ខែមិថុនា បានរុករកក្នុងគំនរបាក់បែកនៃផ្សារទំនើបរបស់ប្រទេសអ៊ុយក្រែនមួយកន្លែងដែលអាជ្ញាធរបាននិយាយថា មនុស្ស៣៦នាក់បានកំពុងបាត់ខ្លួន បន្ទាប់ពីរុស្ស៊ីបានបាញ់មីស៊ីល និងសម្លាប់មនុស្សហោចណាស់១៨នាក់។
ការវាយប្រហារកើតមាននៅភាគកណ្តាលទីក្រុង Kremenchuk ហើយក៏មានសេចក្តីរាយការណ៍ពីការវាយប្រហារនៅតំបន់ Dnipropetrovsk ដែលឆ្ងាយពីតំបន់សមរភូមិជួរមុខ។ ការវាយប្រហារលើផ្សារទំនើបមួយកន្លែងបានធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីជុំវិញពិភពលោក។ សូម្បីប្រធានាធិបតីបារាំង លោក Emmanuel Macron បានហៅថាជាឧក្រិដ្ឋកម្មសង្គ្រាម។
អ៊ុយក្រែនបាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូបានសម្លាប់ជនស៊ីវិលដោយចេតនានៅទីក្រុង Kremenchuk ប៉ុន្តែរុស្ស៊ីបាននិយាយថា ខ្លួនបានវាយប្រហារលើឃ្លាំងផ្ទុកអាវុធនៅជិតនោះ។
អភិបាលក្រុង Dnipropetrovsk បាននិយាយថា ក្រុមជួយសង្គ្រោះបានកំពុងរុករកមនុស្សដែលស្ថិតក្រោមគំនរបាក់បែកនៅតំបន់ Dnipro ក្នុងទីក្រុងសំខាន់។
មន្ត្រីអ៊ុយក្រែនឈ្មោះ Valentyn Reznychenko បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីល៦គ្រាប់ ក្នុងនោះមាន៣គ្រាប់ត្រូវបានបាញ់ទម្លាក់។ ហេដ្ឋារចនាសម្ព័ន្ធរថភ្លើង និងតំបន់ឧស្សាហកម្មមួយកន្លែងត្រូវបានបំផ្លាញ ហើយក្រុមហ៊ុនសេវាកម្មមួយកន្លែងត្រូវបានភ្លើងឆេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
KPT+១ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
ចរាចរណ៍៤ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល