ព័ត៌មានជាតិ
ស្ត្រីមានផ្ទៃពោះ និងស្ត្រីក្រោយសម្រាលកូនចំនួន៣២នាក់ទទួលបានអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
កន្សែង មុង ភួយ សារុង សាប៊ូ២ ជែលលាងដៃ ម៉ាស អាល់កុល និងថវិកាមូយចំនួន ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាងលោកឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ថ្នាក់សាខារាជធានីភ្នំពេញនោះយកទៅចែកជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីក្រោយសម្រាលកូន ចំនចំនួន៣២នាក់នៅខណ្ឌច្បារអំពៅ។

ការផ្តល់អំណោយនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២២នេះ នាបរិវេណមន្ទីរពេទ្យបង្អែកច្បារអំពៅ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងពិធីអប់រំផ្សព្វផ្សាយសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ ០៥ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ” វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅឈានទៅដល់ការគ្រប់ដណ្តប់សុខភាពជាសកល”។

លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា នាឱកាសនោះ បានផ្សព្វផ្សាយពីសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលពោរពេញទៅដោយអត្ថន័យ និងខ្លឹមសារយ៉ាងសំខាន់ ក្នុងនោះសម្តេចប្រធាន បានកោតសរសើរ និងថ្លែងអំណរគុណដល់ឆ្មបកម្ពុជាទាំងអស់ ដែលលះបង់គ្រប់បែបយ៉ាង ដើម្បីរក្សាបានការថែទាំសុខភាពជូនស្ត្រីទូទៅ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ឱ្យមានដំណើរការល្អជាប្រចាំ ព្រមទាំងបានអំពាវនាវសូមឱ្យឆ្មបទាំងអស់បន្តអនុវត្តការងារដូចខាងក្រោម៖
១-ផ្តល់ប្រឹក្សា អប់រំ ដល់បុរស នារី ដែលជិតរៀបការអំពីសុខភាពបន្តពូជ ការបង្ការជំងឺឆ្លង ពិសេសទប់ស្កាត់ជំងឺឆ្លងនានាពីម្តាយទៅកូន។
២-ផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលវេលានូវផលវិបាកនានា។
៣-ផ្តល់សេវាថែទាំក្នុងពេលឈឺពោះសម្រាលកូន និងការថែទាំក្រោយសម្រាល។
៤-ផ្តល់សេវាពន្យារកំណើត និងសេវាចាំបាច់ដទៃទៀតដែលពាក់ព័ន្ធនឹងការងារឆ្មប។

ជាមួយគ្នានេះ សម្តេចប្រធាន ក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ សូមទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ, សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឫមន្ទីរពេទ្យបង្អែក ត្រូវពិនិត្យតាមដានសុខភាពក្រោយសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ១១មុខតាមកាលកំណត់ និងយកកូនទៅមន្ទីរពេទ្យជិតបំផុតឱ្យបានឆាប់នៅពេលទារក ឬកូនតូចគ្រុនក្តៅ ឬមានអាការៈខុសប្រក្រត្រី ឬពិបាកដកដង្ហេីម។
សូមបញ្ជាក់ថា៖ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្រោយសម្រាលកូន ដែលបានចូលរួមចំនួន៣២នាក់ ក្នុង១នាក់ៗទទួលបាន៖ កន្សែងពោះគោធំ១ កន្សែងជូតខ្លួនទារក១ មុង១ ភួយ១ សារុង១ សាប៊ូ២ដុំ ជែលលាងដៃ២ដប ម៉ាស២០បន្ទះ អាល់កុល១ដប និងថវិកាចំនួន៥ម៉ឺនរៀល៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


