ព័ត៌មានជាតិ
បច្ចុប្បន្នភាពចុងក្រោយ ១ សប្ដាហ៍ នៃការរកឃើញករណីឆ្លង កូវីដ-១៩ ឡើងវិញ
ត្រឹមតែរយៈពេល ១សប្ដាហ៍ចុងក្រោយនេះ តាមរយៈម៉ាស៊ីន PCR ព្រះរាជាណាចក្រកកម្ពុជា បានរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍ ចំនួន ៣៦ ករណី ក្នុងចំណោម ករណីឆ្លងសរុបចំនួន ៣៩ ករណី ដែលការឆ្លងពីក្រៅប្រទេស មានចំនួន ៣ ករណី។ ចំពោះករណីក្នុងសហគមន៍នោះ ត្រូវបានរកឃើញពេលពួកគេទៅសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។

ជារៀងរាល់ថ្ងៃ បន្ទាប់ពីប្រមូលទិន្នន័យឆ្លងជំងឺកូវីដ-១៩ ទូទាំងប្រទេស ត្រឹមយប់ថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលតែងបានបង្ហាញទិន្នន័យ។ ជាក់ស្ដែង នៅថ្ងៃទី ៥ ខែកក្កដានេះ ក្រសួងបានបង្ហាញ៖
១. នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣ នាក់។
ជាមួយគ្នានេះ តួលេខឆ្លង រយៈពេល ៦ ថ្ងៃទៀត មានដូចជា៖
២. នៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ២ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ២ នាក់។
៣. នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៥ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៦ នាក់។
៤. នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៨ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៨ នាក់។
៥. នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៣ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៣ នាក់។
៦. នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៧ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ៧ នាក់។
៧. នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ នេះ រកឃើញករណីឆ្លងក្នុងសហគន៍ចំនួន ៨ នាក់ ក្នុងចំណោមករណីឆ្លងថ្មីសរុប ១០ នាក់។
គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦ ៣០១ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០៦ នាក់, ស្លាប់សរុបចំនួន ៣ ០៥៦ នាក់។

គួររំលឹកថា វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញឆ្លងរាលចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ បន្ទាប់ពីមិនមានរកឃើញអ្នកឆ្លងចំនួន ៥២ ថ្ងៃជាប់គ្នារួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាយប់មិញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានចេញសារជាសំឡេងបានបញ្ជាក់ថា កម្ពុជាបានពិនិត្យឃើញអំពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឡើងវិញ។ ជាមួយគ្នានោះសម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការការពារសុខភាពផ្ទាល់ខ្លួន នៅគ្រប់ទីកន្លែងទាំងអស់ ហើយត្រូវមានវិធានការហ្មត់ចត់ ដើម្បីបញ្ចៀសនូវការរីករាលដាល ចូលទៅក្នុងសហគមន៍ និងចូលទៅក្នុងគ្រួសារ។ រដ្ឋាភិបាលបានជ្រើសរើសយកការចាក់វ៉ាក់សាំងកូវីដ-១៩ និងការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាមធ្យោបាយចម្បងក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


