ព័ត៌មានជាតិ
គង់ រ៉ៃយ៉ា ប្រកាសសុំទោស ដោយសារក្រោយត្រឡប់មកពីប្រទេសថៃ មិនបានចូលខ្លួនធ្វើចត្តាឡីស័កត្រឹមត្រូវ
លោក គង់ រ៉ៃយ៉ា បានចេញមកប្រកាសជាផ្លូវការថា ខ្លួនមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ក្រោយត្រឡប់មកពី ប្រទេសថៃវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ហើយគេក៏បានសម្តែងការសោកស្តាយ និងសុំអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ផងដែរ។

លោក គង់ រ៉ៃយ៉ា បញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំ គង់ រ៉ៃយ៉ា សូមអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលខ្ញុំបានត្រឡប់មកពីប្រទេសថៃតាំងពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២០ មកម្ល៉េះ ក៏ប៉ុន្តែខ្ញុំបាទមិនបានចូលខ្លួនធ្វើចត្តាឡីស័កត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតាមទីតាំងធ្វើចត្តាឡីស័ក តាមការកំណត់របស់ក្រសួងសុខាភិបាល។ ខ្ញុំពិតជាមានការសោកស្ដាយចំពោះកំហុសឆ្គងខាងលើនេះ និងសូមសំណូមពរបងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសក្រៅ សូមចូលរួមអនុវត្តន៍គោលការធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ដើម្បីការពារសុខភាពរបស់ខ្លួនឯងនិងអ្នកដទៃ”។

យុវជន គង់ រ៉ៃយ៉ា ត្រូវបានអាជ្ញាធរនាំខ្លួនជាមួយភរិយាយកទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពចាក់អង្រែក្រោម កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដែលការនាំខ្លួនទៅធ្វើចត្តាឡីស័កនេះ បន្ទាប់ពីអាជ្ញាធរទទួលបានព័ត៌មានថា យុវជនរូបនេះ ត្រឡប់ពីប្រទេសថៃ ហើយមិនអនុវត្តតាមវិធានក្រសួងសុខាភិបាល គឺការធ្វើចត្តាឡីស័ក១៤ថ្ងៃ ប៉ុន្តែក្រោយអាជ្ញាធរនាំទៅធ្វើចត្តាឡីស័ក គង់ រ៉ៃយ៉ា បានផ្សាយលើទំព័រ Facebook ចោទប្រកាន់អាជ្ញាធរថា មានចេតនាធ្វើបាបរូបគេដោយយកលេស អនុវត្តវិធានសុខាភិបាលប្រឆាំងជំងឺកូវីដ១៩។ អ្វីដែលចម្លែកនោះ នៅថ្ងៃទី២២ ខែធ្នូ លោក គង់ រ៉ៃយ៉ា បែរជាលុបវីដេអូដែលរូបគេផ្សាយលើ Facebook ហើយបានសារភាពថា រូបគេមិនបានធ្វើតេស្ត និង មិនបានធ្វើចត្តាឡីស័ក ត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឡើយ ក្រោយពេលត្រឡប់ពីថៃវិញ៕


អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


