Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ ជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលវិញហើយ ដូច្នេះសូមពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងថា ប៉ុន្មានសប្ដាហ៍នេះជំងឺកូវីដ-១៩កំពុងតែឆ្លងចូលសហគមន៍ជាបណ្តើរៗវិញហើយ។ ដូចនេះប្រជាពលរដ្ឋ ត្រូវតែបង្កើនការប្រុងប្រយ័ត្នដដែល កុំភ្លេច ៣កុំ ៣ការពារ តាមការណែរនាំរបស់ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈនាំយកទៀនព្រះវស្សា ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅចំនួន ៩វត្ត នៅខេត្តស្វាយរៀង។ ពិធីត្រូវបានរៀបចំឡើងនៅវត្តព្រៃឆ្លាក់ ស្ថិតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ទី ១៣ ខែកក្កដា ឆ្នាំ ២០២២នេះ។

លោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស ក៏ដូចនៅខេត្តស្វាយរៀងកុំភ្លេចជំងឺដ៏កាចសាហាវកូវីដ១៩នោះឲ្យសោះ ខណៈជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបាននិងកំពុងតែឆ្លងចូលសហគមន៍ជាបណ្តើរៗវិញ។ ដូច្នេះសូមប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។

លោកជំទាវ បានមានប្រសាសន៍ថា តាមនិយាមជាពុទ្ធទំនៀមរៀងដរាបមក ការចូលព្រះវស្សាមាននៅគ្រប់សម័យកាល នៃព្រះពុទ្ធអង្គទាំងអស់។ ដូច្នេះ ទំនៀមចូលព្រះវស្សានេះ មានជាប់រហូតមកដល់បច្ចុប្បន្ន។ ក្នុងមួយឆ្នាំធ្វើតែម្ដង តាមពុទ្ធបញ្ញត្តិ។ កាលណាព្រះភិក្ខុសង្ឃ បានគង់ចាំវស្សាគ្រប់ ៣ខែ ហើយមានសិទ្ធទទួលកឋិន អំពីពុទ្ធបរិស័ទដែលបាននាំយកមកប្រគេនពីគ្រប់ទិសទី។ ហេតុនេះ ការចូលព្រះស្សានៃភិក្នុងសង្ឃ ក្នុងន័យការពារទប់ស្កាត់ ការនិមន្តទៅកាន់ទីផ្សេងៗ នាំឲ្យមានការពោលតិះដៀលពីជនដទៃ ក្នុងរដូវខែមានភ្លៀងធ្លាក់ជោកជាំ។ ការហាមប្រាមនេះ ព្រោះថា សម័យបុរាណ ព្រះសង្ឃ ពុំមានវត្តអារាមដូចបច្ចុប្បន្នកាលនេះទេ ច្រើនតែទៅគង់ក្នុងព្រៃជ្រៅធ្វើសំណាក់ធម៌។

លោកជំទាវ បានបន្តទៀតថា ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមាន សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លានាថ្ងៃនេះ បានកើតឡើងចេញពីការរួមសាមគ្គីពីសំណាក់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ទាំងអស់គ្នានេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់ទាំង ៩វត្ត ក្នុងថ្ងៃនេះ រួមមាន៖ បច្ច័យ ២លានរៀល ទៀនធំ ១គូរ ស្លាដក់ ១ អង្គរ ៧៥គីឡូក្រាម ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស ទឹកត្រី ២យួរ ទឹកស៊ីអីវ  ២យួរ ត្រីខកំប៉ុង ១កេសធំ ទឹកដោះគោ ១០កំប៉ុង ស្ករស ៥គីឡូក្រាម ប៊ីចេង ២គីឡូក្រាម ទៀនតូច ២គីឡូក្រាម ធូប ២ដុំ ខ្ទឹមស ២គីឡូក្រាម តែ ៦កញ្ចប់ អំបិល ២គីឡូក្រាម សៀង ២គីឡូក្រាម ឆៃប៉ូវ  ២គីឡូក្រាម ម៉ាស់ ១កេស ជែល ១កេស នំអន្សម ៥ ផ្លែឈើ ១កន្ត្រក បច្ច័យ ២លានរៀល ព្រះសង្ឃ ៤៤អង្គ ក្នុង ១អង្គ បច្ច័យ ៤ម៉ឺនរៀល៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៤ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម