នយោបាយ
ព្រឹទ្ធសភាកម្ពុជាថា ខ្លឹមសារច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស របស់អាមេរិក មានលក្ខណៈលម្អៀង និងរើសអើង
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា កាលពីយប់ថ្ងៃទី២២ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍មួយសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះ “ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (Cambodia Democracy and Human Rights Act of 2022 (S.3052)” ដែលគណៈកម្មការកិច្ចការបរទេស នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនាពេលថ្មីៗនេះ ដោយសំអាងថា ធ្វើឡើងមានលក្ខណៈលម្អៀង គ្មានមូលដ្ឋាន និងរើសអើង ហើយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយ ជាជាងគុណតម្លៃសិទ្ធិមនុស្ស។

បើតាមអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ការអះអាងថា គ្មានការបោះឆ្នោតណាមួយនៅកម្ពុជា មានលក្ខណៈសេរី និងយុត្តិធម៌ គឺជាការបដិសេធទាំងស្រុងចំពោះការពិត ដោយហេតុថា ក្រុមអ្នកសង្កេតការណ៍របស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយអតីតសមាជិកសភា លោក Stephen J. Solarz បានពិពណ៌នាអំពីការបោះឆ្នោតកាលពីឆ្នាំ១៩៩៨ថា ជា “អច្ឆរិយហេតុ លើដងទន្លេមេគង្គ” ហើយការបោះឆ្នោតបន្តបន្ទាប់មកទៀត ក៏ត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់បានវាយតម្លៃថា មានលក្ខណៈសេរី យុត្តិធម៌ ដោយសន្តិវិធី និងមានសណ្តាប់ធ្នាប់ល្អ។
ជាក់ស្តែង អ្នកសង្កេតការណ៍ក្នុងស្រុក និងបរទេសរាប់ពាន់នាក់ បានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីខែមុននេះ ដែលមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងមានលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ ដោយសន្តិវិធី មានតម្លាភាព គ្មានការគំរាមកំហែង និងសមស្របតាមស្តង់ដារអន្តរជាតិ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបញ្ជាក់ដែរថា សេចក្តីស្នើច្បាប់នេះ បានពឹងផ្អែកលើសលប់លើប្រភពព័ត៌មានមិនច្បាស់លាស់ ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលទំនុកទុកចិត្តលើអង្គការនេះត្រូវបានបាត់បង់តាំងពីឆ្នាំ២០០៤មកម្លេះ។ អតីតឧបការីរងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជ័យលាភីណូបែលសន្តិភាពពីររូប រួមជាមួយនឹងអ្នកស្រាវជ្រាវជាង១០០ នាក់ បានផ្សព្វផ្សាយលិខិតចំហររិះគន់អង្គការនេះ ដែលមានចរិតលំអៀង និងពោរពេញដោយស្តង់ដារពីរ។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបញ្ជាក់ទៀតថា សកម្មភាពរបស់ព្រឹទ្ធសភាអាមេរិក គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងបង្កឱ្យមានការរាំងស្ទះដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងផ្ទុយទៅនិងស្មារតី និងបំណងប្រាថ្នារួមរបស់ប្រជាជន នៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងកសាងទំនាក់ទំនងល្អ ក៏ដូចជាលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ៕ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


