នយោបាយ
ក្រោយខកខាន៣ឆ្នាំ រដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងមកជួបប្រជុំគ្នាដោយផ្ទាល់នៅកម្ពុជានៅចុងសប្តាហ៍នេះ
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅដោយផ្ទាល់ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។ នេះ គឺជាការជួបប្រជុំគ្នាដោយផ្ទាល់របស់រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសសមាជិកអាស៊ាន បន្ទាប់ពីខកខានជួបប្រជុំគ្នាដោយផ្ទាល់អស់រយៈពេល៣ឆ្នាំកន្លងទៅ ដោយសារជំងឺកូវីដ១៩។

នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP កាលពីសប្តាហ៍មុន លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥នេះ មិនមែនមានតែប្រតិភូនៅក្នុងអាស៊ាននោះទេ ពោល គឺមានប្រតិភូមកចូលរួមដោយផ្ទាល់រហូតដល់ទៅ៣៩ប្រទេសឯណោះ។ ក្នុងនោះ ២៧ប្រទេស ជាការមកចូលរួមទូទៅ និង១២ប្រទេសផ្សេងទៀត ជាភ្ញៀវរបស់ប្រធានអាស៊ាន។ ប៉ុន្តែ ភ្ញៀវទាំងនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មិនបានបញ្ជាក់ឲ្យដឹងថា មកពីប្រទេសណាមួយនោះឡើយ។

បើតាមលោកប្រមុខការទូតកម្ពុជា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ នឹងយកលើកបញ្ហាប្រឈមចំពោះមុខនានា មកជជែកពិភាក្សាគ្នា និងកំណត់គោលជំហររបស់ប្រទេសអាស៊ានចំពោះបញ្ហានៅក្នុងតំបន់ ក៏ដូចជា ពិភពលោក។ ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ នឹងជជែកពិភាក្សាគ្នាដែរថា តើគួរធ្វើអ្វីខ្លះបន្ថែមទៀត ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់អាស៊ានដែលមានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ ព្រមទាំងរក្សានូវមុខមាត់នៅឆាកអន្តរជាតិ និងរក្សាទំនាក់ទំនងជាមួយដៃគូសន្ទនាផ្សេងៗ៕
ដោយ៖ វណ្ណ សុគន្ធា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


