ព័ត៌មានជាតិ
UNICEF ស្រាយបំភ្លឺកុំឲ្យច្រឡំ រឿងផ្តល់វ៉ាក់សាំង ៨៥០ តោន ដល់ប្រទេសកម្ពុជា
អង្គការ UNICEF ប្រចាំប្រទេសកម្ពុជា បានចេញមកបញ្ជាក់ ក្រោយមានរបាយការណ៍ចុះផ្សាយថាអង្គការមួយនេះនឹងផ្តល់វ៉ាក់សាំងរាប់តោនដល់ប្រទេសកម្ពុជាជារៀងរាល់ខែ។
អង្គការដែលធ្វើការជួយដល់កុមារស្រាយបំភ្លឺថា វ៉ាក់សាំងចំនួន ៨៥០ តោន ជាតួលេខសរុបសម្រាប់ការចែកចាយទូទាំងពិភពលោក មិនមែនសម្រាប់តែប្រទេសកម្ពុជានោះទេ។ ការពិតណាស់កម្ពុជា ជាសមាជិក COVAX របស់អង្គការសុខាភាពពិភពលោក ស្ថិតក្នុងចំណោមប្រទេសដែលនឹងទទួលបានចំណែកនៃវ៉ាក់សាំងចំនួន ៨៥០ តោន ដែលបម្រុងទុក។

UNICEF កំពុងធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីត្រៀមរៀបចំក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា នៅពេលមានការសម្រេចចុងក្រោយ។ UNICEF នឹងបន្តគាំទ្រដល់រដ្ឋាភិបាល និងធ្វើការជាមួយដៃគូ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាពលរដ្ឋកម្ពុជានឹងទទួលបានការការពារនៅថ្ងៃអនាគត៕
សូមអានខ្លឹមសារទាំងស្រុងជាភាសាអង់គ្លេសរបស់អង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជាស្រាយបំភ្លឺ។


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C