ព័ត៌មានអន្ដរជាតិ
ហេតុអ្វីប្រធានសភាអាមេរិក ចង់ទៅតៃវ៉ាន់ ហើយហេតុអ្វីចិន ប្រឆាំងដំណើរទស្សនកិច្ចនេះ? (មានវីដេអូ)
កាលពីថ្ងៃអង្គារទី២៦ខែកក្កដា ប្រទេសចិនបានព្រមានជាថ្មីម្តងទៀតថា អាចមានការឆ្លើយតបផ្នែកយោធា ប្រសិនបើប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។

ប្រសិនបើលោកស្រី Pelosi ធ្វើទស្សនកិច្ចនៅតៃវ៉ាន់មែន នោះនឹងបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ហើយប៉ះពាល់យ៉ាងខ្លាំងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន រួមទាំងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនយោបាយ នៃទំនាក់ទំនងចិន-អាមេរិកផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន។
តើហេតុអ្វីបានជាលោកស្រី Pelosi ចង់ទៅកោះតៃវ៉ាន់?
មានការគាំទ្រយ៉ាងខ្លាំងចំពោះកោះតៃវ៉ាន់ ក្នុងចំណោមសាធារណជនអាមេរិក និងគណបក្សទាំង២ ក្នុងសភាអាមេរិក។ ហើយក្នុងអាជីពជាសមាជិកសភា រយៈពេល៣៥ឆ្នាំ, លោកស្រី Pelosi គឺជាអ្នករិះគន់ចិនខ្លាំងបំផុត។
លោកស្រី បានបរិហារកំណត់ត្រាសិទ្ធិមនុស្សរបស់ចិន, ជួបជាមួយក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក៏បានទៅ ទីលាន Tiananmen ដើម្បីរំលឹកដល់ជនរងគ្រោះនៃការសម្លាប់រង្គាលឆ្នាំ១៩៨៩ផងដែរ។

ដំបូងឡើយ លោកស្រី Pelosi គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងខែមេសា ប៉ុន្តែបានលុបចោលដំណើរនោះវិញ បន្ទាប់ពីឆ្លងជំងឺកូវីដ១៩។ ឥឡូវ ប្រធានសភាអាមេរិករូបនេះ មានគម្រោងធ្វើដំណើរទៅតៃវ៉ាន់ក្នុងខែសីហា។
លោកស្រី Pelosi មិនបានបញ្ជាក់លម្អិតអំពីការធ្វើដំណើរនេះទេ ប៉ុន្តែលោកស្រីបានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា “វាមានសារសំខាន់ណាស់សម្រាប់យើង ក្នុងការបង្ហាញការគាំទ្រចំពោះតៃវ៉ាន់”។
តើហេតុអ្វីបានជាចិន ប្រឆាំងចំពោះដំណើរទស្សនកិច្ចនេះ?
ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន ហើយបានលើកឡើងម្តងហើយម្តងទៀត នូវទិដ្ឋភាពនៃកាត់យកទឹកដីនេះ ដោយប្រើកម្លាំងប្រសិនបើចាំបាច់។
មន្ត្រីចិនបានសម្តែងការខឹងសម្បា ចំពោះអ្វីដែលពួកគេចាត់ទុកថាជាការបង្កើនទំនាក់ទំនងការទូតរវាងក្រុងតៃប៉ិ និងក្រុងវ៉ាស៊ីនតោន។ នេះរួមបញ្ចូលទាំងដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់កោះនេះ ដោយសមាជិកសភាអាមេរិកចំនួន ៦ រូបកាលពីខែមេសាផងដែរ។

កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានព្រមានថា ប្រទេសរបស់លោកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លា ប្រសិនបើលោកស្រី Pelosi ធ្វើដំណើរទស្សនកិច្ចមែន ហើយសហរដ្ឋអាមេរិកនឹងទទួលខុសត្រូវចំពោះផលវិបាកធ្ងន់ធ្ងរទាំងអស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


