ព័ត៌មានជាតិ
វេទិកាអុំទូកមិនធ្លាប់មាននៅខេត្តបាត់ដំបង សង់ជិតរួច អាចផ្ទុកភ្ញៀវបានជិត ៤០០ នាក់
វេទិកាអុំទូកដ៏ថ្មីសន្លាងនឹងលេចឡើងក្នុងក្រុងបាត់ដំបង ជាសមិទ្ធផលមួយទៀតក្នុងអាណត្តិរបស់លោក សុខ លូ ជាអភិបាលខេត្ត។
វេទិកាអុំទូកមុនហាក់មិនសមជាវេទិកាសម្រាប់បុណ្យអុំទូកប្រចាំឆ្នាំនៃប្រពៃណីជាតិ ហើយក៏មិនស័ក្ដិសមជាកន្លែងអង្គុយទស្សនារបស់មន្ត្រីជាន់ខ្ពស់មើលការប្រកួតរបស់កីឡាករ កីឡាការិនីក៏មិនសព្វជ្រុងជ្រោយ ស្របជាមួយបរិយាកាសអាប់អ៊ួរផងដែរ។



លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា វេទិកាអុំទូកខេត្តបាត់ដំបងនឹងលេចចេញរូបរាង គ្រោងសាងសង់រួចរាល់នៅមុនពេលពិធីអុំទូកខាងមុខ។
វេទិកាអុំទូកដែលជាសមិទ្ធផលដ៏ថ្មីស្រឡាងneH នឹងលើកកម្ពស់សោភ័ណ្ឌភាពដល់ខេត្តបាត់ដំបង និងទាក់ទាញចក្ខុរបស់ភ្ញៀវបរទេសផងដែរ ខណះពួកគេដើរទស្សនាកម្សាន្តតាមដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបង។
វេទិកាអុំទូកខេត្តបាត់ដំបងបានសាងសង់ឡើងរ៉បតាមមាត់ស្ទឹងសង្កែត្រើយខាងលិចបែរមុខទៅទិសខាងកើត មានបណ្តោយប្រវែង ៣៧ម៉ែត្រ ទទឹង ១៨ម៉ែត្រ និងកម្ពស់ ១៨.៣៥ ម៉ែត្រ មានហោជាង ៤ទិស និងមានជណ្តើរ ២ចុះឡើងសងខាងមុខវេទិកា ព្រមទាំងអាចផ្ទុកភ្ញៀវ និងអ្នកចូលរួមបានប្រមាណ ជិត៤០០នាក់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


