កីឡា
ម្ចាស់មេដាយប្រាក់ ហៀ ហុក ប្តេជ្ញាយកមេដាយមាសពីថៃពេលអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា
នៅរសៀល ថ្ងៃទី១ ខែសីហា កីឡាករអត្តពលកម្មជនពិការកម្ពុជា ហៀ ហុក បានឈ្នះមេដាយប្រាក់ សម្រាប់ការប្រកួតវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ការប្រកួតប្រភេទវិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ប្រភេទ T53 នេះ មេដាយមាសបានទៅកីឡាករជនពិការថៃ មេដាយប្រាក់បានមកកីឡាករពិការកម្ពុជា និងមេដាយសំរឹទ្ធបានទៅកីឡាករពិការថៃ។
កីឡាករពិការ ហៀ ហុក ទើបតែចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកដំបូង ប៉ុន្តែធ្វើបានល្អបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ដោយទទួលបានមេដាយប្រាក់។ ក្រោយពេលទទួលបានមេដាយប្រាក់កីឡាករជនពិការរូបនេះបានប្តេជ្ញាធ្វើឲ្យល្អបំផុតដើម្បីដណ្តើមយកមេដាយមាសឲ្យខាងតែបានពោលគឺមិនឲ្យធ្លាក់ទៅកីឡាករជនពិការថៃទៀតទេ។
ហៀ ហុក បាននិយាយថា៖ «ពេលនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ដែលទទួលបានមេដាយប្រាក់។ ខ្ញុំនឹងខិតខំហ្វឹកហាត់ ហើយធ្វើឲ្យបានល្អបំផុតដើម្បីយកមេដាយមាសឲ្យបាន ដោយមិនឲ្យធ្លាក់ទៅកីឡាករថៃទេសម្រាប់អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅប្រទេសកម្ពុជា»។
សូមបញ្ជាក់ថា កីឡាករជនពិការកម្ពុជា ហៀ ហុក នៅមាន២វិញ្ញាសាទៀតដែលត្រូវប្រកួតបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


