ព័ត៌មានជាតិ
មន្រ្តីជំនាញ និងអាជ្ញាធរខេត្តកោះកុង ផ្លាស់ប្តូរព័ត៌មានបង្កើនការបង្រ្កាប និងទប់ស្កាត់បទល្មើសលើលំហសមុទ្រ
ក្រុមមន្រ្តីជំនាញ នៃគណៈកម្មាធិការសន្តិសុខលំហសមុទ្រ អាជ្ញាធរខេត្តកោះកុង និងមន្ទីរអង្គភាព ជួបពិភាក្សាផ្លាស់ប្តូរព័ត៌មាន ពីបច្ចុប្បន្នភាពនៃបញ្ហាប្រឈមរក្សាសន្តិសុខ និងទំនាក់ទំនងបង្រ្កាបបទល្មើសបទលើ្មសលើលំហសមុទ្រ។

ភាពធូរស្រាល និងការបើកទ្វារប្រទេសស្តារសេដ្ឋកិច្ចឡើងវិញ បញ្ហាសន្តិសុខលំហសមុទ្រ ត្រូវបានយកចិត្តទុកដាក់រឹតបន្តឹងការពារថែក្សា និងដាក់ចេញនូវវិធានការសំខាន់ ដើម្បីបង្រ្កាបទប់ស្កាត់ជាថ្មី។
ប្រាប់ក្រុមអ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ឯក សួន សំណាង អគ្គលេខាធិការរងប្រធានក្រុមការងារបច្ចេកទេស នៃគណៈកម្មាធិការសន្តិសុខលំហសមុទ្រ នៅថ្ងៃទី ២ ខែសីហាថា មន្រ្តីជំនាញគណៈកម្មាធិការសន្តិសុខលំហសមុទ្រ បានយល់ដឹងច្រើនពីបញ្ហាប្រឈមចំពោះមុខ រយៈកាល ២ឆ្នាំព្រោះតែវិបត្តិកូវីដ-១៩ ដែលមិនអនុវត្តការងារបានពេញលេញ។

បើតាមការក្តោបក្តាប់សភាពការណ៍បាន លោក សួន សំណាង ថ្លែងបញ្ជាក់ថា ខេត្តកោះកុង ត្រូវបន្តទាមទារប្រមូលព័ត៌មានទិន្នន័យជាក់លាស់មួយ បម្រើការពង្រឹងថែរក្សាសន្តិសុខ កិច្ចអភិវឌ្ឍន៍ និងបង្កើនការទំនាក់ទំនងបង្រ្កាបទប់ស្កាត់ រាល់បទល្មើសផ្សេងៗ នៅលើផ្ទៃសមុទ្ររបស់កម្ពុជា។ មុននឹងឆ្លើយតបដោះស្រាយ ទៅតាមតម្រូវការរបស់ខេត្តជាប់សមុទ្រទាំង ៤ខេត្ត រួមមាន៖កោះកុង ព្រះសីហនុ កំពត និងកែប។
លោកឧត្តមសេនីយ៍ឯក សួន សំណាង ពន្យល់ក្រោយបញ្ចប់កិច្ចប្រជុំបច្ចុប្បន្នភាពព័ត៌មាន ពាក់ព័ន្ធនឹងសន្តិសុខលំហសមុទ្រតាមភូមិសាស្រ្ត និងតំបន់មាត់សមុទ្រក្នុងខេត្តកោះកុង ទៀតថា កន្លងទៅ ក្រុមការងារជំនាញ បានចុះល្បាត និងជួយសង្រ្គោះប្រជានេសាទ ដែលរងគ្រោះធម្មជាតិលិចទូក ឆេះទូក បង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងតាមរកមុខសញ្ញាលួចឆ្លងដែន ជាដើម។

ទាក់ទិននឹងបញ្ហាសន្តិសុខលំហសមុទ្រ លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង លើកឡើងថាអាជ្ញាធរ និងមន្ទីរជំនាញរបស់លោក គឺបានអនុវត្តការងារចូលរួមថែរក្សាសន្តិសុខលំហសមុទ្រយ៉ាងជិតស្និត តាមរយៈកិច្ចសហការជាមួយមន្ទីរជំនាញ ចុះល្បាតបង្ក្រាបបទល្មើសនានាលើផ្ទៃទឹក។ ចៀសវាងមានជនខិលខូចមួយចំនួនប្រព្រឹត្តបទល្មើស ឆ្លងដែនខុសច្បាប់ ឬធ្វើប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ផ្ទៃសមុទ្រ។

លោកអភិបាលរងខេត្តកោះកុង បានឲ្យដឹងទៀតថា អាជ្ញាធរ សហការជាមួយមន្ទីរអង្គភាពជុំវិញខេត្ត បាននិងកំពុងស្រង់ស្ថិតឱ្យច្បាស់លម្អិតឡើងវិញ ទៅលើចំនួនដែនកោះដែលខេត្តមាន ដើម្បីគ្រប់គ្រងកោះដែលជាទ្រព្យសម្បត្តិរដ្ឋ កោះស្ថិតនៅក្រោមការវិនិយោគពីវិស័យឯកជន ទប់ស្កាត់នេសាទ ទំនិញគេចពន្ធ និងគ្រឿងញៀនពីសំណាក់ជនបរទេស។

កន្លងទៅ ការនេសាទឆ្លងដែនខុសច្បាប់ ដោយសារតែហេតុផលចំនួន ២ ទី១. ជនបរទេសមានចេតនាចូលលុកលុយនេសាទក្នុងដែនសមុទ្រកម្ពុជា និងទី២. ការនេសាទជ្រុលដោយពុំមានដែនខ្លួន តាមរយៈការបំផ្លាស់ទី របស់ពពួកធនធានជលផលសមុទ្រ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន