កីឡា
ប្រធានក្រុម៖ ការមើលស្រាលដៃគូធ្វើឲ្យកម្ពុជាចាញ់ឥណ្ឌូនេស៊ី ២សិត
ក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជាបានយកឈ្នះក្រុមម្ចាស់ឥណ្ឌូនេស៊ី ដោយលទ្ធផល ៣សិតទល់២សិត ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ប៉ុន្តែការមើលស្រាលដៃគូជាមូលហេតុធ្វើឲ្យឥណ្ឌូនេស៊ីអាចយកឈ្នះបាន២សិត។

ក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជាបានមើលឃើញថា ក្រុមឥណ្ឌូនេស៊ីគឺជាក្រុមមួយដែលមានកម្រិតសមត្ថភាពទាបជាងខ្លួន និងគិតថា មិនសូវពិការក្នុងការយកឈ្នះ ប៉ុន្តែការពិតនៅលើទីលានខុសពីការគិតស្ទើរទាំងស្រុង។
ក្រុមកម្ពុជាបានឈ្នះក្រុមឥណ្ឌូនេស៊ីដោយលទ្ធផល ៣សិត២ (២១-២៥, ២៥-១៥, ២១-២៥, ២៥-១៣, ១៥-១១) ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតពិតជាតាន់តឹងខ្លាំងមែនទែន ដោយសារសិតទី១ ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ីបានយកឈ្នះ ហើយកម្ពុជាបានយកឈ្នះសិតទី២ដើម្បីតាមស្មើ ប៉ុន្តែនៅសិតទី៣ ឥណ្ឌូនេស៊ីបានយកឈ្នះនាំមុខ ២សិត១។ ទោះបីជាយ៉ាងណា នៅសិតទី៤ និងទី៥ ក្រុមកម្ពុជាធ្វើបានល្អដើម្បីទទួលបានជ័យជម្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករ អ៊ូ ផល្លា ប្រធានក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជាបានលើកឡើងថា ៖«មុនការប្រកួត ខ្ញុំគិតថាស្រួល តែដល់ពេលប្រកួតមិនដូចអ្វីដែលគិត។ យើងធ្វើអត់បានល្អ ព្រោះយើងប្រឹងពេក ដោយសារធ្លាប់មើលគេលេង យើងគិតថាគេអន់។ យើងប្រឹងចង់ឈ្នះពេក ធ្វើឲ្យយើងគាំងតែម្តងសិតទី១ តែសិតទី២ យើងបានកែលំអ បានធ្វើឲ្យយើងល្អប្រសើរ»។

កីឡាករ អ៊ូ ផល្លា បានលើកឡើងថា ៖«យើងមើលវីដេអូឥណ្ឌូនេស៊ីលេងជាមួយថៃអត់ល្អ ដល់លេងជាមួយកម្ពុជាយើងល្អមែនទែន។ គាត់ល្អទាំងម៉ាត់ ល្អទាំងបាំង បាំងរបស់គាត់ខ្ពស់។ ប្លែកច្រើនមែនទែនពេលលេងជាមួយថៃ និងលេងជាមួយកម្ពុជាយើង។ បញ្ហាលំបាកគឺគាត់ខ្ពស់ និងម៉ាត់។ ក្រោយមកពួកយើងបានប្រមូលស្មារតី និងបន្ធូរអារម្មណ៍ឲ្យល្អធម្មតាវិញ។ អ្វីដែលជាចំណុចខ្លាំងរបស់ឥណ្ឌូនេស៊ីគឺកម្លាំងស៊ុហ្វខ្លាំងដំបូង»។
ក្រុមកីឡាករបាល់ទះអង្គុយជនពិការកម្ពុជានឹងជាមួយក្រុមថៃ នៅថ្ងៃទី៤ ខែសីហា ដើម្បីដណ្តើមមេដាយមាស ខណៈម្ចាស់ផ្ទះឥណ្ឌូនេស៊ីត្រូវប្រកួតជាមួយមីយ៉ាន់ម៉ាដើម្បីដណ្តើមមេដាយសំរឹទ្ធ នៅថ្ងៃទី៣ ខែសីហា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


