ព័ត៌មានជាតិ
អតីតយុទ្ធជនអាចបើកប្រាក់ នៅថ្ងៃស្អែកជាលើកទី២ តាមសាខាធានាគារអេស៊ីលីដា និងកាណាឌីយ៉ា
យោងតាមសេចក្តីជូនដំណឹងរបស់បេទាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្តីពីការបម្រើសេវាបើកផ្តល់របបសន្តិសុខសង្គម ប្រចាំខែធ្នូ ឆ្នាំ២០២០ លើកទី២ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកទី២៥ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក នៅតាមធនាគារអេស៊ីលីដា ភីអិលស៊ី និងកាណាឌីយ៉ា ក.អ ទូទាំងប្រទេស។
តាមសេចក្តីជូនដំណឹងនៃរបបបេទ្បាជាតិបានបញ្ជាក់ថា ចំពោះគ្រប់បងប្អូនអតីតយុទ្ធជនទូទាំងប្រទេសកម្ពុជា អាចបើករបបសន្តិសុខសង្គមបានតាមរយៈធនាគារពីរកន្លែងគឺ ធនាគារអេសុីលីដា និង ធនាគសរកាណាឌីយ៉ា នៅព្រឹកស្អែកនេះសម្រាប់ខែធ្នូ ឆ្នាំ២០២០ លើកទី២។

បងប្អូនអតីតយុទ្ធជន នៅតាមបណ្តាខេត្តទាំង២៤ អាចបើករបបសន្តិសុខសង្គមនៅតាមគ្រប់ធនាគារអេស៊ីលីដាចាប់ពីព្រឹកថ្ងៃទៅទី២៥ ធ្នូ ឆ្នាំ២០២០នេះតទៅ។ ដោយឡែកសម្រាប់បងប្អូន អតីតយុទ្ធជន នៅរាជធានីអាចបើករបបសន្តិសុខសង្គម នៅតាមគ្រប់សាខាធនាគារកាណាឌីយ៉ា ក .អ បាន។ សរុបមកក្រសួងសង្គមកិច្ច បានអនុវត្តគោលការណ៍ដ៏ល្អនេះ ក្រោយមានគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលធ្វើឲ្យបងប្អូនអតីតយុទ្ធជនកាន់តែងាយស្រួល ក្នុងការបើករបបសន្តិសុខសង្គមសម្រាប់ដោះស្រាយជីវភាពរៀងៗខ្លួន បានមួយកម្រឹតថែមទៀត៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា