ព័ត៌មានជាតិ
ដាំអំពៅជាដំណាំយុទ្ធសាស្ត្រ តម្រូវការទីផ្សារគ្រប់រដូវ
អំពៅជាដំណាំយុទ្ធសាស្ត្រយូរអង្វែងដោយប្រជាពលរដ្ឋដាំជាលក្ខណៈគ្រួសារ ដោយបច្ចុប្បន្នដាំនៅខេត្ត កំពង់សឺ្ព កំពង់ចាម ព្រៃវែង កោះកុង កណ្តាល។ល។ ដែលជាដំណាំយុទ្ធសាស្ត្រមួយបម្រើឲ្យសេដ្ឋកិច្ចក្នុងស្រុក និងជួយកាត់បន្ថយការនាំចូលពីក្រៅស្រុកផ្តល់ឱកាសការងារ និងមានទីផ្សារគ្រប់រដូវ។

បើតាមការបញ្ជាក់របស់លោក លី ហួត កសិករដែលដាំអំពៅលើផ្ទៃដីទំហំ២០អា អាចដាំអំពៅជាង១ពាន់ដើម ដោយគុម្ពនីមួយៗទទួលបានផលពី១២ដើមទៅ១៥ដើម ក៏ប៉ុន្តែត្រូវការថែទាំច្រើនទើបបានផលល្អ។អំពៅដែលគាត់ដាំចាប់ផ្តើមកាប់លក់នៅលើទីផ្សារចាប់ពីខែកក្កដាដល់ខែតុលា។
ដោយឡែកលោក ផុន ជាអ្នកដឹកជញ្ជូនអំពៅយកទៅបោះដុំលើទីផ្សារតាខ្មៅ បានឲ្យដឹងថា ក្រោយពីប្រមូលផលអំពៅពីខែកក្កដា ដល់ខែតុលាក៏នៅមានរដូវខ្លះទៀតបន្តប្រមូលផលអំពៅមានក្នុងខេត្តកំពង់ចាមនិងព្រៃវែងចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ដោយរក្សាបំពេញតម្រូវការក្នុងស្រុកបានគ្រប់រដូវកាលផងដែរ។

បងស្រី វ៉ន ជាអាជីវករលក់អំពៅក្នុងស្តង់ផ្សារក្រុងតាខ្មៅបានឲ្យដឹងថា អំពៅនាំចូលពីស្រុកកៀនស្វាយ និងស្រុកស្អាងដែលអាចលក់បានក្នុង១ថ្ងៃពី៥០បាច់ទៅ៦០បាច់ ដោយក្នុង១បាច់លក់បានថ្លៃជាង១ម៉ឺនរៀល។ ប្រភេទអំពៅជាប្រភេទអំពៅស្ករដែលអ្នកទិញភាគច្រើនទិញកិនជាទឹកអំពៅលក់បន្តទៀត។ បងស្រីបន្តទៀតថា មិនថាអំពៅនាំចូលពីខេត្តណានោះទេដោយប្រភេទអំពៅទាំងនោះមានតម្លៃដូចៗគ្នា៕
អត្ថបទ ៖ កញ្ញា វ៉ាត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ