ព័ត៌មានជាតិ
សិល្បករ សិល្បការនីនិងប្រជាពលរដ្ឋជាង២០០នាក់ទទួលបានអំណោយពីលោកឧកញ៉ា អ៊ូ ឆាយ
សិល្បករ សិល្បការិនីនិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតប្រមាណជាង២០០នាក់ទទួលបានអំណោយឧបត្ថម្ភពីលោកឧកញ៉ា អ៊ូ ឆាយ និងភរិយា។ការចែកអំណោយនេះ បានធ្វើឡើងនៅភូមិគ្រឹះស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នៅក្នុងពិធីចែកអំណោយនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះលោក ឧកញ៉ា អ៊ូ ឆាយបានមានប្រសាសន៍ថាការចែកអំណោយនេះ គឺមិនមានគោលបំណងចង់បានអ្វីឡើយ គឺដោយសារតែមើលឃើញពីភាពខ្វះខាតរបស់ប្រជាពលរដ្ឋនិងសិល្បករដែលជួបការលំបាក ហើយកំពុងមានជំងឺ។ ការចែកនេះទោះបីវាមិនច្រើន តែអាចជាអំណោយជួយដោះទាល់ចំពោះបងប្អូនបានមួយរយៈដែរ ។
លោកឧកញ៉ាបានបន្តរទៀតថា រយៈពេលក្នុងខែនេះ នាឱកាសឆ្នាំចាស់ជិតឆ្លងឆ្នាំសកលនេះ គឺជារដូវការមួយដ៏ត្រជាក់ធ្វើអោយរងារសូមអោយបងប្អូនចេះថែរក្សាការពារខ្លួនដោយពាក់អាវអោយជិតៗ ថែរក្សារសុខភាពទាំងអស់គ្នាដើម្បីកុំឲ្យកើតមានជំងឺផ្សេងៗ ជាដើម។
អំណោយដែលត្រូវបានលោកឧកញ៉ា អ៊ូ ឆាយ ចែកជូនប្រជាពលរដ្ឋនោះគឺក្នុងមួយគ្រួសារៗរួមមាន: អង្ករ៥០គីឡូក្រាម, មី២កេះ, ទឹកត្រី២យួរ,ទឹកស៊ីអ៊ីវ២យួ,ត្រីខ២២កំប៉ុង ,ប៊ីចេង២កញ្ចប់, ស្កសរ២កញ្ចប់,ទឹកដោះគោខាប់៤កំប៉ុង ,នំបុ័ងផ្អែម១ដុំធំ,ថ្នាំពេទ្យ១នាក់២ដុំនិងថវិការម្នាក់១០ម៉ឺនរៀល៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ