ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បង្ហាញសាច់ដុំយោធា ដោយបង្អួតយន្តហោះចម្បាំងផលិតដោយអាមេរិក ទំនើបបំផុត (មានវីដេអូ)
យោធារបស់កោះតៃវ៉ាន់ បានឆ្លើយតបទៅនឹងសមយុទ្ធទ័ពជើងទឹក និងទ័ពអាកាសចិននៅក្បែរនោះ ដោយការបង្ហាញយន្តហោះចម្បាំងទំនើបចុងក្រោយបំផុតរបស់ខ្លួនដល់អ្នកសារព័ត៌មាន ហើយប្តេជ្ញាថា នឹងឆ្លើយតបចំពោះការវាយប្រហារណាមួយ។

ក្រុមអ្នកសារព័ត៌មាន ត្រូវបានអញ្ជើញទៅកាន់មូលដ្ឋានទ័ពអាកាស Hualien នៅឆ្នេរសមុទ្រភាគខាងកើតតៃវ៉ាន់ កាលពីថ្ងៃពុធទី១៧ខែសីហា ហើយត្រូវបានបង្ហាញដ៏កម្រ នៃយន្តហោះទំនើបបំផុតរបស់កោះនេះ។
យន្តហោះ F-16V បានចាប់ផ្តើមធ្វើការហោះហើរឈ្លបយកការណ៍ និងហ្វឹកហ្វឺន ហើយក្រុមការងារនៅខាងក្រោម បានបង្ហាញពីរបៀបដែលពួកគេដាក់សព្វាវុធយ៉ាងលឿន រួមទាំងមីស៊ីលប្រឆាំងនាវា Harpoon ផលិតដោយសហរដ្ឋអាមេរិកផងដែរ ទៅលើយន្តហោះចម្បាំងនោះ។

F-16V គឺជា Version ដ៏ទំនើបនៃក្រុមយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ដែលបានដំណើរការតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។ តៃវ៉ាន់បានដាក់ពង្រាយក្រុម F-16V ជាលើកដំបូងរបស់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានបញ្ជាទិញចំនួន ៦៦ គ្រឿងនៅក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។
ការបង្ហាញសាច់ដុំយោធានេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិន ដែលបានកាត់ផ្តាច់ទំនាក់ទំនងយោធា និងអាកាសធាតុជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅធ្វើទស្សនកិច្ចដ៏ចម្រូងចម្រាសនៅកោះតៃវ៉ាន់កាលពីដើមខែនេះ។

ទីក្រុងប៉េកាំង ក៏បានបង្កើនសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់ផងដែរ ហើយនិយាយថា ខ្លួននឹងបង្រួបបង្រួមជាមួយទីក្រុងតៃប៉ិឡើងវិញ ប្រសិនបើចាំបាច់។
ចាប់តាំងពីការធ្វើដំណើររបស់លោក Pelosi ទៅកាន់ទីក្រុងតៃប៉ិ និងដំណើរទស្សនកិច្ចមួយទៀតទៅកាន់កោះតៃវ៉ាន់ ដោយគណៈប្រតិភូសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន, យន្តហោះរបស់ចិន បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលក្រៅផ្លូវការម្តងហើយម្តងទៀត ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិនចំនួន២គ្រឿង, យន្តហោះចម្បាំង J-16 ៨គ្រឿង, យន្តហោះចម្បាំង J-10 ៤គ្រឿង និងយន្តហោះចម្បាំង J-11 ៤គ្រឿងបានចូលទៅក្នុង ADIZ។ តៃវ៉ាន់ ក៏បានបញ្ជូនយន្តហោះដើម្បីទៅត្រួតពិនិត្យផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចិន និងប្រទេសច្រើនទៀត ប្រកាសបញ្ជូនកងទ័ពទៅ រុស្ស៊ី ដើម្បីធ្វើសមយុទ្ធ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


