សន្តិសុខសង្គម
អគ្គិភ័យឆេះឡសម្ងួតសាយឡូពោធ៍ មួយកន្លែងនៅស្រុកភ្នំព្រឹក បាត់បង់ថវិកា៣មុឺនដុល្លារ
ឡសម្ងួតសាយឡូមួយកន្លែងក្នុងស្រុកភ្នំព្រឹក ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២២ នេះ វេលាម៉ោង៦និង៤៥នាទីព្រឹក ដែលហេតុការនេះកើតឡើងនៅឡសម្ងួតក្នុងសាយឡូ”ធានប៉រ”ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ក្រោយទទួលបានពត៌មានខាងលើ
នេះភ្លាមៗនោះ លោកបានដឹកនាំកម្លាំងជំនាញផ្នែកពន្លត់អគ្គិភ័យស្រុកភ្នំព្រឹក សហការជាមួយលោកអភិបាលរងស្រុកភ្នំព្រឹក កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការ រួមជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកភ្នំព្រឹក ព្រមទាំងពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានផងបានធ្វើការពន្លត់ជួយជ្រុំជ្រេងអន្តរាគមន៍ដើម្បីគ្រប់គ្រងសភាពការណ៍បាននៅវេលាម៉ោងប្រមាណ៩និង៣៥នាទី ដោយប្រើប្រាស់រថយន្តចំនួន ០២គ្រឿងហើយប្រើប្រាស់ទឹកចំនួន០៥រថយន្តទើបគ្រប់គ្រងបានទាំងស្រុង។

លោកថា ចំពោះមូលហេតុដែលនាំឱ្យកេីតមានអគ្គិភ័យនេះ គឺបណ្តាលមកពីម្ចាស់សាយឡូមិនបានប្រមូលលំអងពោតដែលសម្ងួតហេីយចេញពីឡសម្ងួតឱ្យអស់ទេីបបង្កឱ្យកេីតគ្រោះអគ្គិយនេះហេីយចំពោះការខូចខាតសរុបគឹតជាប្រាក់អស់ប្រមាណ៣០,០០០ដុល្លា( បីមុឺនដុល្លាអាមេរិច)ប៉ុន្តែអគ្គិភ័យនេះមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


