ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីប្រេស៊ីល តេស្តវិជ្ជមានកូវីដ១៩
អនុប្រធានាធិបតីប្រេស៊ីលលោក Hamilton Mourão បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាស្របពេលប្រទេសនេះបានកត់ត្រាការស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៣៤៤នាក់។

លោក Mourão គឺជាមនុស្សចុងក្រោយបង្អស់នៅក្នុងជួរមន្រ្តីជាន់ខ្ពស់ប្រេស៊ីលដែលបានឆ្លងវីរុសនេះ។ លោកប្រធានាធិបតី Jair Bolsonaro បានឆ្លងជំងឺនេះកាលពីខែកក្កដាហើយបានជាសះស្បើយវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់លោក Mourão បាននិយាយថា គាត់បានធ្វើតេស្តវិជ្ជមានកាលពីរសៀលថ្ងៃអាទិត្យហើយថា គាត់នឹងធ្វើចត្តាឡីស័កនៅ Jaburu ដែលជាទីលំនៅផ្លូវការរបស់គាត់។

ដោយឡែក ក្រសួងសុខាភិបាលប្រេស៊ីលកាលពីថ្ងៃអាទិត្យបានរាយការណ៍ថា ប្រទេសនេះបានចុះបញ្ជីការស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៣៤៤នាក់និងការឆ្លងថ្មីចំនួន១៨,៤៧៩ករណី។
គិតត្រឹមពេលនេះ ប្រទេសប្រេស៊ីលមានករណីដែលត្រូវបានបញ្ជាក់ជិត៧.៥លានករណីហើយចំនួនអ្នកស្លាប់ដោយសារវីរុសនេះសរុបមានចំនួន១៩១,១៣៩នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចោរប្លន់ធនាគារបាចលុយពេញផ្លូវហើយរត់គេចខ្លួន (មានវីដេអូ)
ចុចអាន៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្រ ស្លាប់មនុស្ស៤១នាក់នៅ ប្រេស៊ីល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


