Connect with us

ព័ត៌មានអន្ដរជាតិ

ចោរប្លន់ធនាគារបាចលុយពេញផ្លូវហើយរត់គេចខ្លួន (មានវីដេអូ)

បានផុស

នៅ

ក្រុមចោរប្លន់ធនាគារនៅភាគខាងត្បូងប្រទេសប្រេស៊ីលបានបំផ្ទុះគ្រឿងផ្ទុះនិងបាញ់កាំភ្លើងដាក់ប៉ូលិសកាលពីយប់ថ្ងៃចន្ទទី១ខែធ្នូម្សិលមិញនេះដែលជាលទ្ធផលបានបណ្តាលឲ្យមនុស្សពីរនាក់រងរបួសនិងបន្សល់ទុកសាច់ប្រាក់ជ្រុះរាយប៉ាយពេញដងផ្លូវ ធ្វើឲ្យអ្នកស្រុកដណ្តើមគ្នារើសលុយដាក់ហោប៉ៅទាំងមិនខ្វល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសក្នុងរដ្ឋ Santa Catarina បានឲ្យដឹងថា ការប្លន់នេះបានចាប់ផ្តើមមុនពេលពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទក្នុងទីក្រុង Criciúma ភាគខាងត្បូងហើយមានរយៈពេលជិតពីរម៉ោង។

វីដេអូគួរឲ្យរន្ធត់ដែលត្រូវបានគេចែកចាយនៅលើបណ្តាញសង្គមបានបង្ហាញពីបុរសប្រដាប់អាវុធបាញ់អាវុធស្វ័យប្រវត្តិនៅតាមដងផ្លូវក្នុងទីក្រុង, ចាប់យកចំណាប់ខ្មាំងហើយបន្ទាប់មករត់គេចខ្លួនតាមរថយន្ត។

បន្ទាប់មក ក្រុមចោរប្លន់បានបាចលុយពាសពេញផ្លូវ។ ភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាទៅរើសក្រដាសប្រាក់ដោយមិនខ្វាយខ្វល់អ្វីទាំងអស់។

ប៉ូលិសបាននិយាយថា “រហូតមកដល់ពេលនេះ មនុស្សបួននាក់ដែលរើសក្រដាសប្រាក់ត្រូវបានចាប់ខ្លួន”។ ប៉ូលិសបានបន្ថែមទៀតថា អាជ្ញាធរបានរកឃើញសាច់ប្រាក់ចំនួន៨១០,០០០រៃស៍ស្មើនឹង១៥៥,៥៧០ដុល្លារអាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មានចោរប្លន់ចំនួន៣០នាក់ ជាប់ពាក់ព័ន្ធនឹងហេតុការណ៍នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ប៉ូលិសចាប់ខ្លួនបុរសម្នាក់ពីបទលួចខោអាវទ្រនាប់របស់ស្រីៗ

ចុចអាន៖ ចោរ៧នាក់ប្លន់នាវាដឹកប្រេងនៅ អង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម