ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ កំពុងជំរុញឲ្យច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ចេញឲ្យបានលឿន
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ នៅទីស្ដីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលត្រូវបានក្រសួងមហាផ្ទៃរៀប ចំតាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ មកម្ល៉េះ។
ការបង្កើតឲ្យមានច្បាប់ស្ដីពី ការប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ គឺធ្វើឡើងស្របពេលដែលបទល្មើសតាមបច្ចេក វិទ្យាព័ត៌មាននៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងកើតមានឡើងជាបន្តបន្ទាប់ ដែលជាក្ដីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទថ្មីនៃសម័យបច្ចេកវិទ្យា។
សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន មាន ៨ជំពូក និង ៥០មាត្រា ដែលមានគោលបំណងធានាសុចរិតភាពនៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គលផងដែរ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន។
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រព្រឹត្តនៅក្នុង ឬក្រៅប្រទេសកម្ពុជា រាល់អំពើល្មើសណាធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ផលប្រយោជន៍របស់កម្ពុជា ជាដើម។
សម្ដេចក្រឡាហោម ស ខេង បានរំលឹកថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងមហាផ្ទៃ រៀបចំតាក់តែងឡើងតាំងតែពីឆ្នាំ២០១៦ ដោយបានឆ្លងកាត់កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាច្រើនសារ ជាមួយក្រុមការងារជំនាញអន្តរក្រសួង រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងយុត្តិធម៌។ ជាមួយគ្នានេះ កិច្ចពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់នេះ ក៏មានការចូលរួមពីភាគីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏ដូចជាក្រុមហ៊ុនធំៗអាមេរិកចំនួន៥ ផងដែរ៕
ដោយ ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន