ព័ត៌មានជាតិ
ពិព័រណ៍ឧត្តមសិក្សា ជួយត្រួសត្រាយផ្លូវបន្ថែមដល់សិស្សានុសិស្សទើបបញ្ចប់ថ្នាក់វិទ្យាល័យថ្មីៗ
នៅថ្ងៃទី ១៥ និងថ្ងៃទី១៦ ខែតុលាខាងមុខនេះ ពិព័រណ៍ឧត្តមសិក្សាលើកទី៣ នឹងរៀបចំធ្វើឡើង ដើម្បីផ្តល់ឱកាសចូលសិក្សាក្នុងថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញដល់សិស្សានុសិស្ស ដែលត្រៀមនឹងបញ្ចប់ថ្នាក់វិទ្យាល័យរបស់ពួកគេខាងមុខ ហើយបង្កភាពងាយស្រួលក្នុងការសម្រេចចិត្តរបស់ពួកគេ ព្រមទាំងការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា និងដំណឹងអាហារូបករណ៍ផ្សេងៗ។

កម្មវិធីពិព័រណ៍ឧត្តមសិក្សាលើផ្នែកអប់រំនេះ មានគោលបំណងផ្សព្វផ្សាយពីដំណឹងអាហារូបករណ៍ និងព័ត៌មានក៏ដូចជាលក្ខខណ្ឌដើម្បីចូលសិក្សានៅសាកលវិទ្យាល័យមួយចំនួនដល់សិស្សានុសិស្ស ដែលមានគម្រោងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សា។ កម្មវិធីនេះ ក៏មានការចូលរួមពីវាគ្មិនល្បីៗ មកពីស្ថាប័នផ្សេងៗគ្នា ចែករំលែកពីបទពិសោធកន្លងមក កំលុងពេលសិក្សាបណ្តើរ និងបម្រើការងារបណ្តើរ នៅថ្នាក់ឧត្តមសិក្សា។ កម្មវិធីនេះផ្តួចផ្តើមឡើងដើម្បីឱ្យពួកគេបានត្រៀមខ្លួនជាមុន និងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការស្វែងយល់ពីខ្លួនឯង ព្រមទាំងរើសមុខជំនាញនៅថ្នាក់ឧត្តម សិក្សា។

ស្ថាបនិកពិព័រណ៍ឧត្តមសិក្សា កញ្ញា ហៀម ចិត្រា បានលើកឡើងថា កញ្ញាមានក្តីបារម្ភចំពោះសិស្សានុសិស្សដែលទើបតយែបញ្ចប់ថ្នាក់វិទ្យាល័យថ្មីៗ ពួកគេអាចមិនទាន់ស្គាល់ខ្លួនច្បាស់ មិនទាន់ដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួន បណ្តាលឱ្យសិស្សមួយចំនួនពិបាកក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញនៅសាកលវិទ្យាល័យ។ ដោយហេតុទាំងនេះ អាចធ្វើឱ្យពួកគេបាត់បង់ខ្លួនឯងទៀតផង។

សិស្សានុសិស្សមួយចំនួនធំ អាចពិបាកក្នុងការស្វែងរកគោលដៅរបស់ខ្លួនក្រោយបញ្ចប់ថ្នាក់ទី១២ ពោលគឺ មិនដឹងថាខ្លួនឯងគួរជ្រើសរើសជំនាញអ្វីក្នុងការសិក្សានៅឧត្តមសិក្សា។ ដូច្នេះ កម្មវិធីនេះ ក៏ព្យាយាមជំរុញទឹកចិត្តដល់ឳពុកម្តាយ ក៏ដូចជាអាណាព្យាបលគ្រប់រូប គាំទ្រកូនៗរបស់ខ្លួន ឧស្សាហ៍តាមដានការសិក្សារបស់ពួកគេ សួរនាំ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ពួកគេឱ្យបានច្រើន ជួយផ្តល់ដំណោះស្រាយ នៅពេលដែលកូនៗរបស់គាត់ជួបប្រទះនូវបញ្ហាអ្វីមួយ មិនថាបញ្ហាការសិក្សា ឬ គោលដៅអនាគត។
គួររំលឹកថា កម្មវិធីពិព័រណ៍ឧត្តមសិក្សា ប្រារព្ធបានពីរលើករួចមកហើយ ព្រមទាំងទទួលបានភាពជោគជ័យ ដោយមានការគាំទ្រពីសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេស ពីសំណាក់ សិស្សានុសិស្ស និស្សិត និងបញ្ញាវ័នផ្សេងៗទៀតផង។ ដោយឡែក កម្មវិធីពិព័រណ៍ឧត្តមសិក្សា លើកទីបី នឹងប្រារព្ធទៅនៅខែតុលាខាងមុខនេះ។
គួរកត់សម្គាល់ថា សិស្សនិស្សិតមួយចំនួនដែលបានផ្លាស់ប្តូរមុខជំនាញពាក់កណ្តាលទី ឬឈប់រៀននៅឆ្នាំទី១ ឬទី២ មានច្រើនគួរសម។ ទាំងនេះ បណ្តាលមកពីការមិនស្គាល់ខ្លួនឯងជានរណា ហើយចំណង់ចំណូលចិត្តរបស់ពួកគេជាអ្វី នាំឱ្យពួកគេមួយចំនួនធំបោះបង់ការសិក្សា និងបោះបង់ខ្លួនឯងចោលពាក់កណ្តាលទីបែបនេះ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៩ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ