ព័ត៌មានជាតិ
មន្ត្រីសុខាភិបាលប្រាប់ពលរដ្ឋកុំឲ្យព្រួយបារម្ភឱសថចរាចរក្នុងស្រុកថាគ្មានគុណភាព
ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាង លោក ហេង ប៊ុនគៀត បានប្រាប់កុំឱ្យប្រជាពលរដ្ឋព្រួយបារម្ភអំពីឱសថដែលចរាចរក្នុងស្រុកថាគ្មានគុណភាព។
លោក ហេង ប៊ុនគៀត លើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នៅថ្ងៃទី ១៥ ខែកញ្ញា ២០២២នេះថា ឱសថមុននឹងចរាចរណ៍នៅក្នុងប្រទេសគឺត្រូវតែមានការចុះបញ្ជិការឱ្យបាន១០០% មុននឹងដាក់លក់នៅលើទីផ្សារ។

លោកបញ្ជាក់ថា «សូមកុំគិតថា ឱសថកម្ពុជាអន់ ឬប្រទេសផ្សេងល្បីគឺសុទ្ធតែមានគុណភាពទាំងអស់មុននឹងដាក់លក់នៅលើទីផ្សារ។ ពីព្រោះយើងមើលតាំងពីការចុះបញ្ជិការមើលតាំងពីរោងចក្រផលិត ផលិតកម្ម និងគុណភាពរហូតដល់ដាក់លកលើទីផ្សារគឺត្រូវតែមានភាពដូចគ្នាទៅនឹងឯកសារដើម»។
មន្ត្រីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសំអាងរូបនេះបញ្ជាក់ថា ក្រសួងក៏បានយកផលិតផលទៅពិនិត្យគុណភាពឡើងវិញក្រោយពីដាក់លក់នៅលើទីផ្សារដើម្បីតាមដានប្រសិទ្ធិភាពឱសថដែលក្រសួងតែងតែធ្វើជាប្រចាំ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


